អន្តរជាតិ

ស្លាប់មនុស្សជិត ១០នាក់ ក្រោយយន្តហោះ និងឧទ្ធម្ភាគចក្របុកគ្នា នៅលើកោះ ម៉ាល់ឡូកា

បរទេស ៖ មនុស្សចំនួន៧នាក់ តាមសេចក្តីរាយការណ៍ បានស្លាប់បាត់បង់ជីវិតនៅទីក្រុងម៉ាល់ឡូកា បន្ទាប់ពីមានឧទ្ធម្ភាគចក្រមួយគ្រឿង និងយន្តហោះខ្នាតតូចមួយគ្រឿង បានបុកគ្នាកណ្ដាលអាកាស នៅខាងលើកោះម៉ាល់ឡាកា ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ។

យោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយដោយកាសែត UPI នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា គ្រោះថ្នាក់បុកគ្នាកណ្ដាលអាកាសនេះ បានកើតឡើងនៅជិតទីក្រុង Inca ដោយឧទ្ធម្ភាគចក្រមានផ្ទុកមនុស្ស៥នាក់ ដែលរួមមានក្មេងពីរនាក់ផង បានបុកគ្នាជាមួយយន្តហោះខ្នាតតូចដែលមានកៅអីជាអតិបរិមាចំនួនពីរ។

ប្រធានាធិបតីក្នុងតំបន់ លោក Francina Armengol បានមានប្រសាសន៍ប្រាប់ថា ក្រុមជួយសង្គ្រោះបន្ទាន់ បានធ្វើដំណើរទៅកន្លែងកើតហេតុភ្លាមៗ ហើយអង្គភាពមួយ នៅក្នុងចំណោមអង្គភាពក្នុងតំបន់ ក៏ត្រូវបានបញ្ជូនឲ្យ ទៅកន្លែងកើតហេតុ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ផងដែរ៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top