សុខភាព

បញ្ហាផ្លូវភេទទាំងនេះ មិនគួរណាយក ខួរក្បាលទៅបារម្ភ និងខ្វល់ច្រើនអី

មនុស្សយើងភាគច្រើន បារម្ភច្រើនអំពីបញ្ហាលើគ្រែ ជាងអ្វីដែលជាការពិតតែម្តង។ ខណៈពេលដែលបញ្ហាផ្លូវភេទ មួយចំនួនត្រូវការដោះស្រាយ និងរកមើលមូលហេតុ តែមានបញ្ហាខ្លះគ្រាន់តែ ជារឿងធម្មតាៗប៉ុណ្ណោះ។ ដោយយោងទៅតាមអ្នកជំនាញ ខាងផ្លូវភេទបានឲ្យដឹងថា មានបញ្ហាផ្លូវភេទ ៥យ៉ាង ដែលអ្នកមិនគួរណាបារម្ភអំពីវាច្រើនឡើយ។

មិនមានអារម្មណ៍

វាគឺជាបញ្ហាមួយដែលកើតមាន ជាញឹកញាប់បំផុតដែល គូរសង្សាមួយគូត្រូវរ៉ូវគ្នាហើយ តែមិនទាន់មានអារម្មណ៍ទៅវិញ។ យ៉ាងណាមិញ រឿងនេះគ្មានអ្វីត្រូវបារម្ភឡើយ ព្រោះថាមានមធ្យោបាយច្រើនណាស់ ក្នុងការដាស់អារម្មណ៍នេះឡើងបានដូចជា ការបរបោសអង្អែលគ្នា ការចែករំលែកការស្រមើ ស្រមៃគ្នាទៅវិញទៅមក និងការសាកល្បងក្បាច់ថ្មីជាដើម។

លិង្គខាងប្រុសមិនឡើងរឹង

អ្នកប្រហែលជាយល់ថា អ្នកមិនមានភាពទាក់ទាញគ្រប់គ្រាន់ ឬកំពុងតែធ្វើអ្វីមួយដែលខុស ហើយទើបលិង្គគាត់មិនព្រមឡើងរឹងអញ្ចឹង។ មូលហេតុមួយនៃរឿងនេះអាចជា អារម្មណ៍នៃភាពថប់ៗក្នុងអារម្មណ៍។ ដូច្នេះ ចូរព្យាយាមផ្តោតអារម្មណ៍ លើការជួយឲ្យខាងប្រុសសប្បាយចិត្តវិញ ដើម្បីបំបាត់អារម្មណ៍តានតឹងរបស់គាត់។

មិនអាចឈានដល់ ចំណុចកំពូលបាន

មានរឿងច្រើនណាស់ ដែលនាំឲ្យមានបញ្ហាបែបនេះដូចជា ខ្សោយអ័រម៉ូន និងស្រ្តេស។ យ៉ាងណាមិញ វាគ្រាន់តែជាបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ ហើយការប្រើមមធ្យោបាយបរបោសអង្អែលបន្តិច ក៏អាចជួយឲ្យអ្នកទទួលបាន ការឈានដល់ចំណុចកំពូល ខ្លាំងក្លាជាច្រើនបានដែរ។ យ៉ាងណាមិញ បើសិនជាអ្នកមិនអាចឈានដល់ចំណុចកំពូលសោះកាលពីពីរបីខែមុន យកល្អគួរតែទៅជួបគ្រូពេទ្យហើយ។

ការចង់បានមិនដូចចិត្ត

ខណៈពេលដែលអ្នកចង់ឲ្យមាន សកម្មភាពក្តៅសាច់នៅពេលយប់ តែខាងប្រុសបែរជា ចង់បានពេលព្រឹកទៅវិញ។ ចំណង់ផ្លូវភេទប្រហែលជា មិនអាចបំពេញឲ្យគ្នាទៅវិញទៅមកដូចៗគ្នាឡើយ ដូច្នេះយកល្អគួរតែ សម្របតាមគ្នាបន្តិចម្តងៗទៅ។

ផ្លូវភេទថយចុះក្រោយ ពីសម្រាលកូនរួច

ជីវិតផ្លូវភេទអាចនឹងរងការ ប៉ះពាល់បន្តិចដោយសារតែ អតុល្យភាពអ័រម៉ូន និងការអស់កម្លាំងក្រោយពីសម្រាលកូនរួច។ យ៉ាងណាមិញ រឿងនេះមិនបាច់បារម្ភច្រើនទេ ព្រោះជីវិតផ្លូវភេទនឹងត្រឡប់ មកសភាពដើមវិញ ក្នុងរយៈពេលខាងមុខ ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top