អន្តរជាតិ

របាយការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើល ​នុយក្លេអ៊ែរសរុបលើលោក ថយចុះជាង ៦០០គ្រាប់ រយៈពេល ១២ខែចុងក្រោយ

បរទេស: មកដល់ឆ្នាំ២០១៩នេះ ចំនួនអាវុធនុយក្លេអ៊ែរ ដែលគេដឹងថា មានវត្តមានទាំងឡាយ នៅជុំវិញពិភពលោកសព្វថ្ងៃ កំពុងមានកម្រិតធ្លាក់ចុះ ជាលំដាប់គួរឲ្យកត់សំគាល់ ប៉ុន្តែជាក់ស្តែងការភ័យខ្លាចថា នៅថ្ងៃណាមួយប្រទេសទាំងនោះ នឹងអាចបញ្ចេញអាវុធដ៏សាហាវបំផុត នៅលើផែនដីនៅតែបន្តកើតមានដូចគ្នា។

Business Insider ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៥ ខែសីហានេះ បានសរសេរថា របាយការណ៍ប្រចាំឆ្នាំ របស់វិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិឬ SIPRI សម្រាប់ឆ្នាំ ២០១៩ ដែលត្រូវបានបោះពុម្ពផ្សាយ កាលពីខែមិថុនាបានឱ្យដឹងថា ចំនួនអាវុធនុយក្លេអ៊ែរសរុបបានធ្លាក់ចុះពី ១៤.៤៦៥ គ្រាប់ក្នុងឆ្នាំ ២០១៨ មកដល់ប្រមាណ ជា១៣.៨៨៥ ក្នុងឆ្នាំនេះពោលគឺមានន ៦០០គ្រាប់ ដែលត្រូវបានគេបោះបង់ឬលប់ចោល។

តួលេខនេះអាចបង្ហាញថា ខណៈពេលដែលសហគមន៍អន្តរជាតិ កំពុងធ្វើការឆ្ពោះទៅរកគោលដៅ កាត់បន្ថយចំនួនក្បាលគ្រាប់ នុយក្លេអ៊ែរនៅលើពិភពលោកប៉ុន្តែ ការលុបបំបាត់ជាក់ស្តែងសរុបនៅតែ ជាតថភាពសម្រាប់រយៈពេលវែងប៉ុណ្ណោះ ៕

ប្រែសម្រួល: ស៊ុន លី

Facebook Comments

To Top