ព័ត៌មានជាតិ

បើកម៉ូតូបុក វិមានឯករាជ្យ ក្រុងប៉ៃលិន បណ្តាលឲ្យស្លាប់និងរបួស

ភ្នំពេញ ៖ យោងតាមរបាយការណ៍ ស្នងការដ្ឋាន​ នគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា កាលពី វេលាម៉ោង២២ និង ៤៥ នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មានករណី គ្រោះថ្នាក់ចរាចរណ៍ បុរសបីនាក់ជិះម៉ូតូឌុបគ្នា បានបុកវិមានឯករាជ្យ នៅចំណុចភូមិ វត្ត សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន បណ្តាលឲ្យ មនុស្សម្នាក់ស្លាប់ និងម្នាក់របួស ធ្ងន់ ។

តាមរបាយការណ៍បញ្ជាក់ថា ជនរងគ្រោះ ទាំង ពីរ មាន ឈ្មោះ ៖
១-ឈ្មោះ ឥត សុធារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក Zomer X ពាក់ស្លាក់លេខ ប៉ៃលិន 1B -5966 ស្លាប់នៅកន្លែងកើតហេតុ។ ២-ឈ្មោះ ខន សុខហៀង ភេទ ប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅក្នុងភូមិអូតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសធ្ងន់ ចំក្បាល បញ្ចូនទៅ សង្គ្រោះ បន្ទាន់ នៅ មន្ទីរ ពេទ្យ ខេត្ត បាត់ដំបង់ ។
មូលហេតុ បណ្ដាលមកពីរ បើកបរលឿន ក្នុងស្ថានភាពស្រវឹង និងមិនពាក់មួកសុវត្តិភាព រួចជ្រុលទៅបុកជាមួយវិមានឯករាជ្យ ។

បច្ចុប្បន្នវត្ថុតាង ត្រូវបានយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល ខេត្តប៉ៃលិន ។ ចំណែក ជនរងគ្រោះ ដែលបានស្លាប់ ត្រូវ បាន កម្លាំងជំនាញចរាចរណ៍ យកទៅដាក់គេហដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

Facebook Comments

To Top