ព័ត៌មានជាតិ

រថយន្តដឹកថ្ម ក្រុមហ៊ុនចិន ដឹកធ្ងន់ពេកបណ្តាលឲ្យស្ពានបាឡេ បាក់ខូច

ពោធិ៍សាត់ ៖ ស្ពានបាឡេមួយកន្លែង បានរងនូវ ការបាក់ខូចខាតយ៉ាងដំណំ ដោយសារ រថយន្តដឹកថ្ម របស់ក្រុមហ៊ុន ចិន ដឹកលើសទម្ងន់ពេក កាលពីរសៀលថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចស្ពានឆាយលូក ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បើតាមប្រភពនានាពីមន្ត្រីជំនាញបានអោយដឹងថា ស្ពានបាឡេមួយកន្លែងនេះ គឺប្រជាពលរដ្ឋបានធ្វើចរាចរណ៍ជាប្រចាំថ្ងៃ ។

ពាក់ព័ន្ធនិងករណី អភិបាល នៃ គណៈអភិបាលស្រុកវាលវែង លោក ហេង សុភាណា បានប្រាប់ មជ្ឈមណ្ឌលពត័មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី ២៦ ខែ សីហានេះថា ពិតជាមានការ បាក់ស្ពានបាឡេមួយកន្លែង នៅចំនុចស្ពានឆាយលូក នោះមែន ដោយសាររថយន្តដឹកថ្ម របស់ក្រុមហ៊ុនចិន ។ លោកអភិបាលស្រុករូបនោះ ក៍បានអោយដឹងទៀតថា ក្នុងករណីបាក់ស្ពាននោះ មិនធ្វើអោយ មានមនុស្សណាម្នាក់រងរបួស ធ្ងន់ធ្ងរនោះទេ ហើយរហូតមកដល់ពេលនេះក្រុមហ៊ុនចិន រួមនិងអាជ្ញាធរកំពុង ស្ទូចយករថយន្តចេញពីលើស្ពាន និងធ្វើការជួសជុលឡើងវិញ ដើម្បីសម្រួលចរាចរណ៍ ជូនពលរដ្ឋ ៕

Facebook Comments

To Top