ព័ត៌មានជាតិ

ជិះម៉ូតូឆ្លងថ្នល់មិនប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់ នៅស្រុកបាកាន

ពោធិសាត់៖ បុរសម្នាក់ត្រូវរថន្ត ម៉ាក់ហាយលែនឌ័រ មួយគ្រឿង បុកពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះជិះម៉ូតូឆ្លងផ្លូវ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១៩៤-១៩៥ ភូមិក្រពើររោរ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ លើកំណាត់ផ្លូវជាតិលេខ៥។

កម្លាំងមន្ត្រីនគរបាលចរាចរណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្ហម៉ាកហាយលែនឌ័រមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ AT7426 ព័ណ៍ទឹកប្រាក់បើកបរយ៉ាងលឿន ក្នុងទិសទៅពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ជិះឆ្លងផ្លូវហើយក៏ត្រូវរថយន្តបុកចំពេញទំហឹង បណ្តាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។

ជនរងគ្រោះមានឈ្មោះស៊ុន ចេក ភេទប្រុសអាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអណ្តូងសំប៊ួ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់។ ក្រោយកើតហេតុ រថយន្តនិងម៉ូតូត្រូវបាន សមត្ងកិច្ចនគរបាលចរាចរណ៍ យកមករក្សាទុកដើម្បីធ្វើការដោះស្រាយ ចំណែកសាកសពសមត្ថកិច្ចនគរបាលជំនាញ បានធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ជា ប៊ុនធឿន

 

Facebook Comments

To Top