អត្ថបទពាណិជ្ជកម្ម

សាលាអន្តរជាតិអាស៊ាន បើកដំណើរការកម្មវិធីថែទាំ និងអប់រំកុមារតូចៗ ចាប់ពីអាយុ២ឆ្នាំ និងផ្សព្វផ្សាយទម្លាប់ល្អទាំង៧ ក្លាយជាបុគ្គលឆ្នើម

ភ្នំពេញ៖ បន្ទាប់ពីមានបទពិសោធន៍ ក្នុងវិស័យអប់រំ ជាច្រើនឆ្នាំ និងបានសង្កេតឃើញថា​ ភាគច្រើននៃឪពុកម្ដាយ ក្នុងពេលបច្ចុប្បន្ន ត្រូវចេញប្រកបអាជីវកម្ម ឬធ្វើការទាំងអស់គ្នា ដែលជាហេតុធ្វើអោយពួកគេ មានការប្រឈមនិងបញ្ហា កង្វះពេលវេលាថែទាំកូនៗតូចៗ ដូចនេះទើបបានជាសាលាអន្តរជាតិអាស៊ាន បានសម្រេចដាក់បើកដំណើរ ការសេវាកម្មអប់រំ​ និងថែទាំកុមារតូចៗ ចាប់ពីអាយុ២ឆ្នាំ ឬ២៤ខែ ជាមួយនឹងការអប់រំ​ ទម្លាប់៧យ៉ាង ក្លាយជាបុគ្គលឆ្នើម ។

អ្នកស្រី សូយ សុមានិត នាយិការងសាលាអន្តរជាតិអាស៊ាន បានថ្លែងឲ្យដឹង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះថា សាលាអន្តរជាតិអាស៊ាន មិនត្រឹមជាសាលារៀន តែគឺជាផ្ទះដែលកុមារតូចៗគ្រប់រូប ទទួលបាននូវការអប់រំ ថែទាំយ៉ាងម៉ត់ចត់ និងកក់ក្តៅ ដូចមានឪពុកម្តាយនៅក្បែរ ។

ឆ្លៀតក្នុងឱកាសជួបជុំ​ ជាមួយមាតាបិតា និងអាណាព្យាបាលសិស្ស នាឱកាសនោះ លោកស្រី សូយ សុមានិត ក៏ធ្វើការបញ្ជ្រាបដំណើរការ The Leader In Me ដែលទទួលបានសិទ្ធិបង្ហាត់បង្រៀន និងបណ្តុះបណ្តាល ពី Franklin Covey សហរដ្ឋអាមេរិក ដើម្បីទទួលបានការសហការ ពីសំណាក់អាណាព្យាបាលសិស្ស ក្នុងការចូលរួមជំរុញសិស្សានុសិស្ស ឲ្យក្លាយជាបុគ្គលឆ្នើម មានចំណេះជំនាញ និងគោលដៅជីវិតច្បាស់លាស់ ។

សូមជម្រាបជូនថា កម្មវិធីថែទាំនិងអប់រំកុមារតូច ចាប់ពីអាយុ២ឆ្នាំ ឬ២៤ ខែនឹងចាប់ផ្តើមពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ទៅដោយ ផ្តោតទៅលើការអប់រំ និងថែទាំកុមារតូចៗ ឲ្យមានការអភិវឌ្ឍទាំងផ្នែកភាសា ស្មារតី ទំនាក់ទំនងសង្គម គំនិតច្នៃប្រឌិត បញ្ញាវាងវៃ កាយសម្បទា និងសុខភាព ។

ក្នុង​បទ​បង្ហាញ​​ ទៅដល់​អាណាព្យាបាល​សិស្ស លោក យ៉ែម សំណាង នាយកសាខាច្បាអំពៅ បានឱ្យដឹងថា​ ទម្លាប់​ល្អ​ទាំង​៧​ ដែល​ភាសា​អង់គ្លេស​ហៅថា ​«7Habits»​ បាន​ត្រូវគេ​ចាត់ទុកថា ​ជា​វិធីសាស្ត្រ​មួយ​ ឆ្ពោះទៅរក​ភាពជោគជ័យ​ នៅក្នុង​អាជីវកម្ម​និង​អាជីព​ការងារ​ ទម្លាប់​ទាំង​៧​នេះ​។ ​ក្នុងនោះ មាន​៖​ទី​១ មាន​ភាពម្ចាស់ការ​ លើ​ការងារ​របស់ខ្លួន, ​ទី​២ ​គិត​ហើយ​ស៊ឹម​គូរ​,​ ​ទី​៣ ធ្វើ​និង​ចាត់ចែង​ការងារ​សំខាន់​មុន​, ​ទី​៤ ​គិត​បែប​ឈ្នះៗ​ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​, ​ទី​៥ ​ស្តាប់​គេ​ឱ្យ​យល់​សិន​ មុននឹង​ឱ្យគេ​យល់​ពី​យើង​, ​ទី​៦ ​សហការ​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​ និង​ទី​៧​បន្ត​ការអភិវឌ្ឍ​ខ្លួន​។ ​ចំណែក​កម្ម​វី​ធី ​LeaderinMe ​គឺជា​ដំណើរការ​នៃ​ការផ្លាស់ប្តូរ ​សាលា​ទាំងមូល ​ដើម្បី​អភិវឌ្ឍន៍​ភាពជា​ដៃគូ​ ជាមួយ​អ្នក​អប់រំ​ដែល​ផ្តល់​អំណាច ​ដល់​សិស្ស​នូវ​ភាពជា​អ្នកដឹកនាំ ​និង​បំ​ណិ​ន​ជីវិត​ដែល​ពួកគេ​ត្រូវការ ​ដើម្បី​ទទួលបាន​ភាពជោគជ័យ​ នៅក្នុង​សតវត្សរ៍​ទី​២១ ។

គួរបញ្ជាក់ថា សាលាអន្តរជាតិអាស៊ាន គឺជាស្ថាប័នអប់រំឯកជនមួយ ដែលឈរលើគោការណ៍គុណភាព និងក្រមវិជ្ជាជីវៈជាធំ៕ ដោយ៖ ដារាត់

Facebook Comments

To Top