នយោបាយ

លោក អេង ឆៃអ៊ាង៖ VOA ដាក់ចំណងជើងដូចជាបំផ្លើស

ភ្នំពេញ៖ ការបំផ្លើសនោះត្រូវបាន លោក អេង ឆៃអ៊ាង បានអះអាងក្នុងហ្វេសប៊ុកនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ថា “លោក សម រង្សុី និយាយថា មិនចាប់អារម្មណ៍នឹងការភ្នាល់ បែរជា VoA ដាក់ចំណងជើងអត្ថបទថា លោក សម រង្សុី ខឹងលោក ហ៊ុន សែន រឿង… ! ដូចជាបំផ្លើសពេកហើយ”។

ពាក់ព័ន្ធករណីនេះដោយសារវិទ្យុអន្តរជាតិនេះ បានសំភាសន៍លោក សម រង្ស៊ីមានរយៈពេលជាង៤នាទី នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១០ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាយល់ព្រមធ្វើសាក្សីលើការភ្នាល់របស់ «ក្រុមសមាជិកអង្គព្រោកប្រាជ្ញ» ជុំវិញការប្រកាសវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៉ី ជាមួយប្រាក់១លានដុល្លារ ៕

Facebook Comments

To Top