ព័ត៌មានជាតិ

មេព័ត៌មានកម្ពុជា ស្ញោចសរសើរ ប្រទេសប៊ូតាន់ ​ដែលមានកំរិតយល់​ដឹង​ច្បាប់​ចរាចរណ៍​ និង​សុជីវធម៌ខ្ពស់​តាម​ដងផ្លូវ

ភ្នំពេញ៖ រដ្ឋមន្ត្រីដែលប្រសបកំប្លែកស្ងួត លោក ខៀវ កាញារីទ្ធ កោតសរសើរ ចំពោះការយល់ដឹងពីច្បាប់ចរាចរណ៍ និងសុជីវធម៌តាមដងផ្លូវ របស់អ្នកបើកបរ នៅប្រទេសប៉ូតាន់ ថាមានកំរិតខ្ពស់ ខណៈដែលលោកប្រៀបធៀប នឹងកម្ពុជា​ មានកម្រិតខុសគ្នាឆ្ងាយ ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា​ បានបញ្ចេញទស្សនៈរបស់លោក ចំពោះការបើកបរ របស់ប្រជាពលរដ្ឋ នៃប្រទេសប៉ូតាន់ នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះថា “មិនរហន់​ មិន​កង្វល់​ [No Hurry, No Worry] កំរិត​យល់​ដឹង​ច្បាប់​ចរាចរណ៍​ និង​ សុជីវធម៌​តាម​ផ្លូវ ​របស់​អ្នក​បើកបរ​ប៊ូតាន់​ ខ្ពស់​ជាង​យើង​ឆ្ងាយ​ (សំដៅមកការបើកបរ របស់ប្រជាពលរដ្ឋកម្ពុជា)។ គេ​មិន​ស៊ីហ្វ្លេ​ គោរព​ទាំង​សត្វ​ទាំង​មនុស្ស​ ។ ប៊ូតាន់​ជា​ប្រទេស​តែ​មួយ​គត់ ​ដែល​មិន​មាន​ភ្លើង​ចរាចរណ៍​ ។ ហើយ​ពាក្យ​ No Hurry , No Worry គឺ​ពិត​ជាល្អ​សំរាប់​ប្រជាពលរដ្ឋ​គេ​មែន​ -​ តាម​ផ្លូវ​ពី​ Paro ទៅ​រាជធានី​ Timphu ថ្ងៃ​សៅរ៍​ទី​ ២៤​ សីហា​ ២០១៩”៕

Facebook Comments

To Top