អន្តរជាតិ

ជប៉ុន​ កំពុងពិភាក្សាឈានដល់កិច្ចព្រមព្រៀង​ ស្តីពីកិច្ចចរចាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក

តូក្យូ៖​ លោក Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចជប៉ុន បានលេីកឡេីងថា​ ប្រទេសជប៉ុន​ និងសហរដ្ឋអាមេរិក​ បានបង្ហាញពីភាពខុសគ្នារបស់ពួកគេ នៅក្នុងការចរចាពាណិជ្ជកម្ម ទ្វេភាគីចុងក្រោយបង្អស់​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន។ 

អ្នកចរចាពាណិជ្ជកម្មជាន់ខ្ពស់ របស់ជប៉ុនបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៣ ថ្ងៃជាមួយលោក Robert Lighthizer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកថា“ យើងអាចមើលឃើញវឌ្ឍនភាពធំៗ ” ។  

លោក Motegi ក៏បាននិយាយផងដែរថា លោករំពឹងថាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដែលទើបតែបញ្ចប់ នឹងក្លាយជាចុងក្រោយនៅក្នុងការតភ្ជាប់ជាមួយ កិច្ចពិភាក្សាពាណិជ្ជកម្ម។

នៅពេលសួរអំពីភាពខុសគ្នានៃទស្សនៈ លើការកាត់បន្ថយពន្ធនៅក្នុងវិស័យសំខាន់ៗ ដូចជាសាច់គោ​ និងរថយន្ត​ លោក Motegi បានលេីកឡេីងថាចន្លោះប្រហោង ត្រូវបានបង្រួមដោយមិនចាំបាច់លម្អិត៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top