អន្តរជាតិ

ក្រុមប្រឹក្សាជាតិកូរ៉េខាងត្បូង​ សម្ដែងការព្រួយបារម្ភខ្លាំង​ ចំពោះការបន្ដបាញ់មីស៊ីល របស់កូរ៉េខាងជេីង

សេអ៊ូល៖​ ក្រុមមន្ត្រីសន្តិសុខកំពូល របស់ប្រទេសកូរ៉េខាងត្បូងបានសម្តែងនូវ“ ការព្រួយបារម្ភយ៉ាងខ្លាំង”​ នៅថ្ងៃសៅរ៍នេះ​ ជុំវិញការបន្តបាញ់គ្រាប់មីស៊ីល របស់កូរ៉េខាងជើង​ បើទោះបីជាការបញ្ចប់ការហ្វឹកហាត់យោធារួមគ្នា ជាមួយសហរដ្ឋអាមេរិកក៏ដោយ។

ការិាយល័យប្រធានាធិបតី​ បានឲ្យដឹងថាពួកគេបានទទូចដល់កូរ៉េខាងជើង​ ឱ្យបញ្ឈប់សកម្មភាពនៃភាពតានតឹង ផ្នែកយោធា​ ដែលកំពុងកើនឡើងនៅឧបទ្វីបកូរ៉េ​ ក្នុងអំឡុងពេលសម័យប្រជុំបន្ទាន់នៃគណៈកម្មាធិការ អចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ។

សមាជិករបស់ខ្លួនបានចាប់ផ្តើម ការប្រជុំនៅម៉ោង ៨ និង៣០ នាទីព្រឹកក្រោមអធិបតីភាពលោក​ ជុង​ អ៊ួយយ៉ុង​ ប្រធានការិយាល័យសន្តិសុខជាតិប្រធានាធិបតីភ្លាមៗបន្ទាប់ពីកូរ៉េខាងជើង​ បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ចូលទៅក្នុងសមុទ្រខាងកើត៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top