អន្តរជាតិ

កូរ៉េខាងជើងថា វាជាការគិតខុស បើអាមេរិកប្រឈមមុខក្រុងព្យុងយ៉ាង ជាមួយនឹងការដាក់ទណ្ឌកម្ម

សេអ៊ូល៖ អ្នកការទូតកំពូល របស់កូរ៉េខាងជើង បានព្រមានថាវានឹងជាការគិតខុស បើអាមេរិកព្យាយាម ប្រើទណ្ឌកម្មដើម្បីដោះស្រាយ ជាមួយរបបកុម្មុយនិស្តនេះ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានលើកឡើងថា ទណ្ឌកម្ម “តឹងរឹងបំផុត” នឹងនៅតែមានលុះត្រា តែក្រុងព្យុងយ៉ាង សម្រេចចិត្ដរំសាយអាវុធនុយក្លេអ៊ែរ។

រដ្ឋមន្ត្រីការបរទេសលោក រី យ៉ុងហូ ក៏បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងព្យុងយ៉ាងត្រៀមខ្លួន សម្រាប់ទាំងការសន្ទនាគ្នា និងការប្រឈមមុខគ្នា ប៉ុន្តែវានឹងនៅតែជា“ ការគំរាមកំហែងដ៏ធំបំផុត” ចំពោះទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលយូរ ប្រសិនបើសហរដ្ឋអាមេរិក ប្រកាន់ជំហរអរិភាព។

នៅក្នុងសេចក្តីថ្លែងការណ៍ ជាភាសាអង់គ្លេស ដែលធ្វើឡើងដោយ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានឲ្យដឹងថា“ សហរដ្ឋអាមេរិក មានការយល់ច្រឡំយ៉ាងក្រៀមក្រំ ប្រសិនបើខ្លួន នៅតែគិតពីការ ប្រឈមមុខដាក់គ្នា ជាមួយកូរ៉េខាងជើង ជាមួយនឹងការ ដាក់ទណ្ឌកម្មនានា ដោយមិនទម្លាក់ជំហរប្រឈមមុខ របស់ខ្លួននោះ”៕ ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top