តារា

តើ វគ្គ The Judge House របស់ X-Factor Cambodia នាំមកជូនដោយ វើក ឡូយ ខុសប្លែកពី វគ្គមុនយ៉ាងណាខ្លះ?

ក្រោយឆ្លងកាត់ វគ្គជម្រុះជាច្រើន ជាពិសេសវគ្គបុកពោះ The Six Chairs Challenge កាលពីសប្តាហ៍មុនមកដល់ពេលនេះ មានបេក្ខជនសរុប២៤នាក់ប៉ុណ្ណោះ អាច បន្តដំណើរទៅមុខទៀតបាន។ នៅវគ្គបន្ទាប់នេះ គឺជាវគ្គ ដ៏គួរឲ្យចាប់អារម្មណ៍ គឺវគ្គ The Judge House ដែលតម្រូវឲ្យបេក្ខជនទាំងអស់ប្រកួត ចម្រៀងនៅផ្ទះរបស់គណៈកម្មការ ហើយបេក្ខជនចំនួន៨រូប នឹងត្រូវធ្វើ ការជម្រុះចេញ។

ដោយឡែកអ្វីដែលកាន់តែ ពិសេសខុសពីវគ្គមុនរបស់កម្មវិធីដ៏ល្បី X-Factor Cambodia ដែលនាំមកជូនដោយវើកនោះគឺមានតារាកិត្តិយស ចំនួន៤រូប នឹង អញ្ជើញ មកចូលរួមចែករំលែក ការយល់ឃើញ ចំពោះបេក្ខជន និងធ្វើ ការលើកទឹកចិត្តដល់បេក្ខជនផងដែរ។

តើអ្នកគិតថា តារាកិត្តិយសរូបណានឹង មកចូលរួម ក្នុងសប្តាហ៍ នេះ? តើ អ្នកគិតថា បេក្ខជនណា ខ្លះអាចឆ្លងផុត ក្នុងវគ្គដ៏សំខាន់នេះ?

សូមរង់ចាំតាមដានទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី ២៥ ខែ សីហា នេះ ទាំងអស់គ្នា។

Facebook Comments

To Top