ព័ត៌មានជាតិ

ស្កាយវីឡា (Sky Villa) គម្រោងខុនដូប្រណីតបំផុត បង្ហាញខ្លួន នៅកណ្តាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ ស្កាយវីឡា (Sky Villa) ជាគម្រោងខុនដូ ដែលមានអគារកម្ពស់ ៣៥ជាន់ ចំនួនពីរបញ្ចូលគ្នា មានយូនីតសរុបចំនួន ២៥៦ យូនីត (អគារនីមួយៗមាន ១២៨យូនីត) និងមានចំណតរថយន្តជាន់ក្រោមដីចំនួន ៤ ជាន់។ គម្រោងដ៏ធំនេះ ត្រូវបានបើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយ មហាវិថីសាធារណរដ្ឋប៉ូឡូញ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

ក្នុងពិធីសម្ពោធខុនដូ ស្កាយវីឡា (Sky Villa) លោក Tan Zhiyong (谭志勇) នាយកប្រតិបត្តិក្រុមហ៊ុន MCC Singapore បានមានប្រសាសន៍ថា ” ខុនដូ ស្កាយវីឡា (Sky Villa) ជាគម្រោងវិនិយោគដ៏ល្អ សម្រាប់វិនិយោគិន ផ្នែកលំនៅឋាន ដែលកំពុងស្វែងរក ការបង្កើនដើមទុន និងចំណូលពីការជួលអចលនទ្រព្យ ខណៈដែលរាជធានីភ្នំពេញ នៅតែបន្តធ្វើនគរូបនីយកម្មយ៉ាងលឿន និងមានសេដ្ឋកិច្ច ដែលបន្តការរីកចំរើន ទៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ”។ ក្រុមហ៊ុន MCC Singapore មានកំណត់ត្រា បទពិសោធន៍ជាង២៥ឆ្នាំ ក្នុងការអភិវឌ្ឍអចលនទ្រព្យ ការគ្រប់គ្រងគម្រោង ព្រមទាំងការសាងសង់ នៅប្រទេសសិង្ហបូរី ហើយយើងត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំយកនូវបទពិសោធន៍ នៃការអភិវឌ្ឍន៍ និងគ្រប់គ្រងអចលនទ្រព្យដ៏ល្អជាច្រើន នៃប្រទេសសិង្ហបូរី ដើម្បីរួមចំណែក ធ្វើអោយរូបភាព នៃវិស័យលំនៅដ្ឋានកាន់តែទំនើប ។

លោក Tan Zhiyong បានបន្តថា ខុនដូ ស្កាយវីឡា (Sky Villa)មានទីតាំងស្ថិតនៅ ចំកណ្តាលនៃតំបន់ពាណិជ្ជកម្ម មជ្ឍមណ្ឌលលក់ទំនិញ និងកន្លែងកម្សាន្តផ្សេងៗទៀត មានដូចជា សណ្ឋាគារនិងកាស៊ីណូ NagaWorld ផ្សារទំនើបដ៏ធំ Olympia City ផ្សារធំថ្មី និងផ្សារធំៗ នៅក្នុងទីក្រុងផ្សេងៗ ទៀតជាច្រើន។សាលារៀននៅក្បែរនោះរួមមាន សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យអន្តរជាតិភ្នំពេញ សាលាអន្តរជាតិហា រ៉ូដ និងសាលាអន្តរជាតិលីប៊ើធី។ អ្នកស្នាក់នៅខុនដូ ស្កាយវីឡា (Sky Villa) នឹងមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់ផ្លូវធំៗ និងមហាវិថីនានា ក៏ដូចជាប្រព័ន្ធ ដឹកជញ្ជូនសាធារណៈផងដែរ។

ជាន់លំហអាកាសពីរជាន់ មានបំពាក់សម្ភារបរិក្ខារ តាមរបៀបរស់នៅទំនើប ជាកន្លែងនៃតំណភ្ជាប់អគារទាំងពីរ យ៉ាងស្រស់ស្អាត។ នៅកម្ពស់ជាន់ទី៣៤ អ្នកស្នាក់នៅអាចប្រើប្រាស់ សេវាកម្មជាច្រើនមានដូចជា កន្លែងហាត់ប្រាណ បន្ទប់ម៉ាស្សា អាងហែលទឹកលើអាកាស សាលពពក (Cloud Pavilion) និង សួនច្បារលើអាកាស ដែលមានទេសភាព ស្រស់ត្រកាល ដែលបង្ហាញពីទេសភាព ដ៏អស្ចារ្យនៃទីក្រុង។ នៅជាន់ទី៣៥គឺ Sky Villa Club ដែលផ្តល់នូវ កន្លែងសម្រាប់អានសៀវភៅ មាន ក្លឹបនិងភោជនីយដ្ឋាន ដែលមានបម្រើ ជូននូវអាហារដ៏ឈ្ងុយឆ្ងាញ់ ព្រមទាំងសាលកំសាន្ត ដ៏សម្បូរបែប។ ក្រៅពីនេះ ខុនដូ ស្កាយវីឡា (Sky Villa) ក៏មានសាលពិធីដ៏ធំមួយទៀត ឈ្មោះថា Grand Ballroom ដែលស្ថិតនៅពីជាន់ឡៅតឿ ដែលលោកអ្នកអាចប្រារព្ធពិធី ជួបជុំកំសាន្តផ្សេងៗ បានយ៉ាងសប្បាយ៕

Facebook Comments

To Top