ព័ត៌មានជាតិ

៧ខែ ឆ្នាំ២០១៩ កម្ពុជានាំអង្ករចេញ ជាង៣សែនតោន ចិនឈរលំដាប់ទី១

ភ្នំពេញ ៖ ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៩ ប្រទេសកម្ពុជា បាននាំចេញអង្ករ ចំនួន៣០៨ ០១៣តោន ទៅកាន់បណ្ដាប្រទេសចំនួន ៤៩ ក្នុងនោះប្រទេសចិន ឈរលំដាប់លេខ១។

យោងតាមរបាយការណ៍ស្តីពី សភាពការណ៍កសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា ខែកក្កដា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករចំនួន ២៦ ៤៧៥តោន កើនឡើងចំនួន ៩៣២តោន ស្មើនឹង៣.៦% បើធៀបការនាំចេញខែកក្កដា ឆ្នាំ២០១៨។

សម្រាប់សរុបរយៈពេល៧ខែ ឆ្នាំ២០១៩ នាំចេញបានចំនួន ៣០៨ ០១៣តោន ទៅកាន់ទិសដៅចំនួន ៤៩ប្រទេស ក្នុងនោះប្រទេសចិនលំដាប់លេខ១ (១២៣ ៣៦១តោន) , បារាំង លំដាប់លេខ២ (៤១ ៤៤១តោន) , ហ្កាបុង លំដាប់លេខ៣ (១៩ ២៩២តោន) , ម៉ាឡេស៊ីលំដាប់លេខ៤ (១៤៦៤៨តោន) ,ប្រ៊ុយណេលំដាប់ទី៥ (១៤ ៥៦៥តោន) , ណេដឺឡែនលំដាប់ទី៦ (១១ ២៩២តោន) , អូស្ដ្រាលីលំដាប់ទី៧ (១០ ១១៧តោន) , អេស្ប៉ាញលំដាប់ទី៧ (៧ ៨៣០តោន) , វៀតណាមលំដាប់ទី៩ (៧ ៨៥៥តោន) និងអង់គ្លេសលំដាប់ទី១០ (៧ ៨៣០តោន) ។

បច្ចុប្បន្នក្រុមហ៊ុន ដែលបាននាំចេញអង្ករ មានចំនួន៧៦ក្រុមហ៊ុន ៕ ដោយ៖ បាន ធារ៉ូ

Facebook Comments

To Top