នយោបាយ

គ ប ម ៖ យើងរួមគ្នា លើកស្ទួយ វប្បធម៌នយោបាយ សេរីពហុបក្ស

ភ្នំពេញ ៖ គណបក្ស ប្រជាធិបតេយ្យ មូលដ្ឋាន (គ ប ម) ធ្វើនយោបាយ ដើម្បីលើកស្ទួយការ បង្រួបបង្រួមជាតិ និងឯកភាពជាតិ ក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការបណ្តុះប្រជាពលរដ្ឋអ្នកគាំទ្រ និងសមាជិកឲ្យស្រឡាញ់ខ្លួនឯង ប្រទេសជាតិ និងគណបក្សដែលខ្លួនគាំទ្រ ។

ការធ្វើនយោបាយ តាមរយៈការបណ្តុះ នូវសេចក្តីស្អប់ និងងគំនុះគុំគួន ដើម្បីលើកស្ទួយ ប្រជាប្រិយបុគ្គល ជានយោបាយបំបែកបំបាក់ជាតិ និងរារាំងការកសាងវប្បធម៌សេរីពហុបក្ស។

គ ប ម អំពាវនាវឲ្យគណបក្សនយោបាយ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ចាប់ផ្តើមរៀនរស់នៅជាមួយគ្នា ក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសការគោរពនូវសិទ្ធិសេរីភាព នយោបាយ និងការយោគយល់គ្នាទៅវិញទៅមកចំពោះទស្សនៈនយោបាយផ្សេងគ្នា ។ នេះបើយោងតាមអត្ថបទរបស់ គបម ៕

Facebook Comments

To Top