ព័ត៌មានជាតិ

ប្រទះឃើញសពក្មេងស្រី ក្នុងសភាពហើមស្អុយ សង្ស័យឃាតកម្ម រំលោភសម្លាប់

ភ្នំពេញ ៖ សពក្មេងស្រីវ័យ១៤ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញ ស្លាប់ក្នុងអូ តូចមួយ ក្នុងសភាពហើមស្អុយ ។ ការប្រទះឃើញនេះ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ក្នុងភូមិបត់សិរមាន់ ឃុំព្រៃបន់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សពខាងលើសមត្ថកិច្ចបានឲ្យដឹងថា មានឈ្មោះ អឿន ស្រីណុច អាយុ១៤ ឆ្នាំជាសិស្សនៅស្រុកព្រៃនប់។ ក្រោយពីការធ្វើកោសលវិច្ច័យ សមត្ថកិច្ចសន្មតថា ជាអំពើឃាតកម្ម រំលោភសម្លាប់ ។
គួររំលឹកថា ក្មេងស្រីរងគ្រោះបានពីផ្ទះតាំងពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២២ ខែសីហា ត្រូវបានគេប្រទះសពហើមស្អុយទៅហើយ ។ ក្រោយមកសមត្ថកិច្ចបានធ្វើការវេចខ្ទប់ប្រគល់ឲ្យគ្រួសារធ្វើតាមប្រពៃណី៕

Facebook Comments

To Top