ព័ត៌មានជាតិ

កម្រងរូបភាព សកម្មភាពកម្លាំង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ២២ ខែសីហា ឆ្នាំ២០១៩ !

ភ្នំពេញ៖ សកម្មភាពកម្លាំងក្នុងទីបញ្ជាការ ក៏ដូចតាមបណ្តាលមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ ក្រោកពីព្រលឹម ធ្វើអនាម័យ បោសជូត សំអាតក្នុងកន្លែងធ្វើការ រួសរាន់ងូចទឹក ស្លៀកពាក់ រួចរង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់បេសកកម្មការងារកម្លាំង “គ”អន្តរាគមន៍ បាននាំគ្នាដើររើសសំរាមតាមទីសាធារណៈ ក្នុងគោលដៅដែលខ្លួនបានឈរជើង ។

ក្រៅពីបេសកកម្មការងាររបស់កម្លាំងក្នុងទីបញ្ជាការ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ ក៏បានបន្តចេញល្បាតការពារ សន្តិសុខ សុវត្ថិភាព ជួយសំរួលចរាចរជូនបងប្អូនប្រជាពលរដ្ឋ ទាំងនៅលើដងផ្លូវ និងទាំងកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួននាពេលរាត្រី ដោយពុំខ្លាចភាពនឿយហត់ឡើយ ។

Facebook Comments

To Top