ព័ត៌មានជាតិ

លោក ម៉ឹង ពន្លក នាំអំណោយមនុស្សធម៍ ចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ៤០០នាក់

ភ្នំពេញ៖ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារថ្នាក់កណ្តាល ក៏ដូចជាក្រុមការងារ ក្រុម១៥៧សាខាខេត្តបន្ទាយមានជ័យ ដែលមានលោក ចៅ ជីអាន ជាប្រធាន ក្រោមអធិបតីភាព លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មន្រ្តីថ្នាក់ដឹកនាំខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា បានរៀបចំពិធីចែកអំណោយមនុស្សធម៌ ជូនចំពោះប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរា និងជនពិការ ចំនួន៣០០គ្រួសារ និងចែកសម្ភារៈសិក្សាជូនសិស្សានុសិស្សចំនួន១០០នាក់ ដែលរស់នៅក្នុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងបរិវេណវត្ត ពោធិ៍សុវណ្ណសិលារាម (ហៅវត្តអណ្តូងថ្មមាស)។
តាមបណ្តាញសង្គមហ្វេសប៊ុក លោក ម៉ឹង ពន្លក ឱ្យដឹងថា អំណោយដែលបានប្រគល់ ជូនរួមមាន៖ +សម្រាប់ជនពិការ ៥នាក់ ក្នុងម្នាក់ទទួលបានរទេះជនពិការចំនួន១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

លោកបន្ថែមថា សម្រាប់ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរា និងជនពិការ ចំនួន៣០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន: អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ២កំប៉ុង ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដប ស្ករស ០.៥គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង០.៥គីឡូក្រាម ប្រេងឆា ១ដប ទឹកសុទ្ធ១យួរ សាប៊ូ១កញ្ចប់ ថ្នាំពេទ្យ១ប្រអប់ (បំបាត់ផ្តាសសាយ និងក្អក) សារ៉ុង១ ថវិកា ៥០.០០០រៀល។
ប្រធានក១៥៧រូបនេះ ឱ្យដឹងដែរថា សិស្សានុសិស្សចំនួន១០០នាក់ ក្នុងម្នាក់ទទួលបាន: ១. កាតាប១ សៀវភៅ ៣ក្បាល ប៉ិច២ដើម ខ្មៅដៃ៣ដើម ជ័រលុប១គ្រាប់ បន្ទាត់១ដើម មី១០កញ្ចប់ ថវិកា ២.០០០រៀល។ សម្រាប់លោកគ្រូ អ្នកគ្រូ ចំនួន៥នាក់ ក្នុងម្នាក់ទទួលបាន: សារ៉ុង១ ក្រម៉ា១ មី១០កញ្ចប់ ថវិកា ៥០.០០០រៀល

ដោយឡែក សម្រាប់ប្រជាការពារភូមិចំនួន ១៣នាក់ ក្នុងម្នាក់ទទួលបាន: សារ៉ុង១ មី១០កញ្ចប់ ថវិកា ៥០.០០០រៀល៕

Facebook Comments

To Top