នយោបាយ

នាយករដ្ឋមន្ត្រី ព្រមានអនុវត្តន៍អភិក្រមទី៥ និងហាមដាច់ខាត មិនឲ្យមានងារ ជាឧកញ៉ា ក្នុងជួរកងកម្លាំង ប្រដាប់អាវុធ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងព្រមានសារជាថ្មីថា នឹងអនុវត្តអភិក្រមទី៥ ជាពិសេសហាមដាច់ខាត មិនឲ្យកងកម្លាំង ប្រដាប់អាវុធទាំងអស់ ដូចជា ទាហាន, នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតឡើយ ខណៈកន្លងមកមានបុគ្គលមួយចំនួន បានយកតួនាទីទាំងនេះ ទៅប្រកបការងារផ្សេងៗ ខុសច្បាប់ ។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ថា «ហាមមិនឱ្យកងកម្លាំង ប្រដាប់អាវុធទាំងអស់មានដូចជា ទាហាន, នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតឡើយ ដែលកន្លងមកមានមួយចំនួន បានយកតួនាទីទាំងនេះ ទៅប្រកបការងារផ្សេងៗខុសច្បាប់» ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ទៅលើការអនុវត្ត “អភិក្រមទី៥” ដែលបានដាក់ចេញនៅក្នុងអាណត្តិទី៦នេះ ដែលកំពុងធ្វើជាបន្តបន្ទាប់។

ពាក់ព័ន្ធទៅនឹងការបង្ក្រាប បទល្មើសព្រៃឈើ សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំបន្ថែម ឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវអនុវត្តការបង្កក និងរឹបអូសទ្រព្យសម្បត្តិ ពីជនដែលបំផ្លាញធនធាន ធម្មជាតិទាំងនោះតែម្តង ៕

ដោយ៖ ខា ដា

Facebook Comments

To Top