កីឡា

អត្តពលិក នគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយមាស ចំនួន១៨ ប្រាក់១៧ និងសំរឹទ្ធិ១១ ក្នុងព្រឹត្តិការណ៍ កីឡានគរបាល នៅចិន

ភ្នំពេញ៖ នៅក្នុង ព្រឹត្តិការណ៍កីឡានគរបាល និងមន្រ្តីពន្លត់អគ្គិភ័យពិភពលោក លើកទី១៨ នៅទីក្រុងChengdu ប្រទេសចិន អត្តពលិកនគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយមាស ចំនួន១៨ មេដាយប្រាក់១៧ និងមេដាយសំរឹទ្ធិ១១។

ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរនៅលើ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៩នេះ ថា អត្តពលិកនគរបាលជាតិ ចំនួន៩៦រូប ដែលចេញទៅចូលរួម ព្រឹត្តិការណ៍កីឡានគរបាល និងមន្រ្តីពន្លត់អគ្គិភ័យពិភពលោក លើកទី១៨ក្នុងទីក្រុងChengduប្រទេសចិន បានវិលត្រឡប់មកកាន់កម្ពុជាវិញ នាថ្ងៃទី១៩ ខែសីហា។

ស្ថានទូតបញ្ជាក់ថា “ក្នុងព្រឹត្តិការណ៍លើកនេះ គណៈប្រតិភូកម្ពុជា បានចូលរួមប្រកួត លើវិញ្ញាសារួមមាន៖ តេក្វាន់ដូ យូដូ បោកចំបាប់ វាយសី វាយកូនឃ្លីលើតុ ហែលទឹក និងកីឡាផ្សេងទៀត សរុបចំនួន១២ប្រភេទ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ កម្ពុជាប្រជែង បានមេដាយមាសចំនួន១៨ មេដាយប្រាក់១៧ និងមេដាយសំរឹទ្ធិ១១”៕ដោយ បាន ធារ៉ូ

Facebook Comments

To Top