ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ អញ្ជើញបេីកសិក្ខាសាលាស្តីពី ការសិក្សាផែនការមេ និងសិមិទ្ធលទ្ធភាព គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធទឹកកខ្វក់ នៅខេត្ត ព្រះសីហនុ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ បាននិងកំពុងអញ្ជេីញបេីក សិក្ខាសាលាស្តីពី “ការសិក្សាផែនការមេ និងសិមិទ្ធលទ្ធភាព គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធទឹកកខ្វក់ នៅទីក្រុងព្រះសីហនុ”។

កម្មវិធីនាពេលនេះ ក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹង តម្រូវការបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកាត់បន្ថយ ផលប៉ះពាល់បរិស្ថាន នៅក្នុងក្រុងព្រះសីហនុ ជាពិសេសជំរុញ ដំណើរការសាងសង់ ប្រព័ន្ធទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ប្រកបដោយភាពរលូន ប្រសិទ្ធភាព និងគុណភាព៕

ដោយ អេង ប៊ូឆេង

Facebook Comments

To Top