អន្តរជាតិ

អ្នកការទូតចិន ជប៉ុន កូរ៉េខាងត្បូង ព្រមព្រៀងលេីភាពចាំបាច់ នៃកិច្ចសហប្រតិបត្ដិការត្រីភាគី

ប៉េកាំង៖ អ្នកការទូតកំពូលៗ នៃប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន បានឯកភាពលើភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងចំណោមប្រទេស របស់ពួកគេ ទោះបីជាមាន ជម្លោះរវាងទីក្រុងសេអ៊ូលនិងតូក្យូ ទាក់ទងនឹងពាណិជ្ជកម្ម និងប្រវត្តិសាស្ត្រ សម័យសង្គ្រាមក៏ដោយ។

រដ្ឋមន្រ្តីក្រសួងការបរទេស កូរ៉េខាងត្បូង លោកស្រី Kang Kyung-wha និងសមភាគីចិន និងជប៉ុនរបស់លោក ស្រី គឺលោក Wang Yi និងលោក Taro Kono បានបើកកិច្ចប្រជុំចំនួន៣ផ្លូវ នៅទីក្រុងប៉េកាំង ដែលជាការជួបជុំបែបនេះ លើកដំបូង ចាប់តាំងពីខែសីហា ឆ្នាំ២០១៦ ។

កក្នុងកិច្ចពិភាក្សានេះ លោកស្រី បានលេីកឡេីងថា កិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសទាំង៣ គួរតែដំណើរការទៅមុខ ដោយមិនវង្វេងស្មារតី និងទទួលឥទ្ធិពល ពីទំនាក់ទំនងទ្វេភាគី។ វាគួរតែរួមចំណែក ដល់សន្តិភាពនៅឧបទ្វីបកូរ៉េ និងការពង្រឹងពាណិជ្ជកម្មសេរី៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top