ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ប្រកាសលុបបំបាត់ងារ ជាឧកញ៉ាក្នុង ជួរកងកម្លាំង ប្រដាប់អាវុធ

ភ្នំពេញៈ សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី កម្ពុជា និង ជាប្រធាន គណបក្ស ប្រជាជនកម្ពុជា បានដាក់បញ្ជា យ៉ាងដាច់ណាត់ មិនឱ្យ កងកម្លាំងប្រដាប់អាវុធ ទាំងអស់ទាំងទាហាន នគរបាល និង កងរាជអាវុធហត្ថមានងារ ជាឧកញ៉ា នោះទេ ពោលគឺសាម៉ីខ្លួន ត្រូវជ្រើសរើសយកងារ ជាឧកញ៉ា ឬ យកឋានន្តរស័ក្តិ ក្នុង ក្របខ័ណ្ឌ កម្លាំងប្រដាប់អាវុធ។ នេះបេីយោងតាមការ ចុះផ្សាយរបស់រស្មី កម្ពុជា ។

បទបញ្ជារបស់សម្តេច តេជោហ៊ុនសែន បានធ្វើឡើង នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការ កណ្តាលរបស់ គណបក្ស ប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាតកោះពេជ្រនៅ ថ្ងៃទី២២ ខែសីហានេះ ៕

Facebook Comments

To Top