អន្តរជាតិ

កូននាំទុក្ខ! រដ្ឋមន្រ្តីយុត្ដិធម៌ ទេីបនឹងតែងតាំងនៅកូរ៉េ ខាងត្បូង ត្រូវបានបក្សប្រឆាំងទាមទារ ឲ្យលាឈប់ពីតំណែង ដោយសារអំពេីពុក រលួយរបស់កូនស្រី

សេអ៊ូល៖ ការតែងតាំងរដ្ឋ មន្រ្តីក្រសួងយុត្តិធម៌លោក Cho Kuk កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានបង្ហាញ ពីជំហររឹងមាំរបស់ខ្លួនថា នឹងមិនចុះចាញ់ នឹងការកើនឡើងនៃតម្រូវការរបស់គណបក្សប្រឆាំង ដើម្បីខ្លួនលាឈប់ពីតំណែងនៅពេលមានការចោទប្រកាន់ពីបទពុក រលួយទាក់ទងនឹងកូនស្រី របស់លោក។

លោក ចូ ប្រឈមនឹងការរិះគន់ ជាសាធារណៈជុំវិញការ ចោទប្រកាន់ថា កូនស្រីអាយុ ២៨ ឆ្នាំរបស់លោក អាចទទួលបានការអនុគ្រោះពីការចូលរៀននៅមហាវិទ្យាល័យជាមួយក្រដាសសិក្សាដ៏ចម្រូងចម្រាស និងថាវាជាអំពេីពុករលួយ។

លោកចូ បានលេីកឡេីងថាការនិយាយអំពាវនាវកាន់តែច្រើនឡើងៗ ដោយគណបក្សប្រឆាំងអភិរក្សដើម្បីឲ្យលោកចុះចេញពីតំណែង លោកចូ ថា លោកនឹងបំភ្លឺរាល់ការចោទប្រកាន់ទាំងអស់នៅ ឯការអះអាងរបស់សភា៕ ដោយ ឈូក បូរ៉ា

Facebook Comments

To Top