ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួន ជនបរទេស ៣៦៦នាក់ នៅអគារកម្ពស់ ៨ជាន់ ក្នុង ក្រុង បាវិត

ស្វាយរៀង ៖យ៉ាងហោចណាស់ ជនបរទេស ចំនួន៣៦៦នាក់ ក្នុង នោះ មាន ស្ត្រី៨២នាក់ និង វៀតណាម១នាក់ ត្រូវបានមត្ថកិច្ចនគរបាល នាយកដ្ឋាន អន្តោប្រវេសន៍ សហការ ជាមួយ ស្នងការ ដ្ឋាន នគរបាល ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួន។

ជាមួយគ្នានេះ សមត្ថកិច្ចកម្ពុជា បានរកឃើញ មានបុរសនិង ស្ត្រីជនជាតិចិន ចំនួន២៧នាក់ ដែលចូលមកស្នាក់នៅ និង ធ្វើការដោយពុំមានឯកសារផ្លូវច្បាប់ និង មានឈ្មោះ ក្នុងបញ្ជីមុខសញ្ញា ស្វែងរកចាប់ខ្លួន របស់សមត្ថកិច្ច នគរបាល ប្រទេស ចិនផងដែរ ។

ការឃាត់ខ្លួនជនជាតិចិននេះ បានធ្វើឡើងកាលពី ថ្ងៃទី២១ ខែសីហា ម្សិលមិញនេះ ខណះ សមត្ថកិច្ច ចុះធ្វើការ ត្រួតពិនិត្យជនបរទេស នៅទីតាំង អគារ គ្មាន លេខ មាន កម្ពស់៨ជាន់ មួយ កន្លែង ស្ថិតនៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថាភ្លាម ៗ នោះ ជនជាតិ ចិន ដែល មានឈ្មោះ ក្នុង បញ្ជី ស្វែងរក ចាប់ខ្លួន ត្រូវ បាន ឃាត់ខ្លួន បញ្ជូន មក នាយកដ្ឋាន ដើម្បី ធ្វើការ សាកសួរ និង អនុវត្ត តាម នីតិវិធី ។ ចំណែក ជនបរទេស ( ចិន ) ចំនួន៣៣៩នាក់ ដែល មិន មានឈ្មោះ ជាប់ពាក់ព័ន្ធ ក្នុង បញ្ជី របស់ សមត្ថកិច្ច ចិន ក្រុម ប្រតិបត្តិ ការ ចម្រុះ បានសម្រេច ទុក រយៈពេល មួយ សប្តាហ៍ ឲ្យ អ្នកទទួល ខុសត្រូវ ក្រុមហ៊ុន យក ឯកសារ មក បង្ហាញ សមត្ថកិច្ច កម្ពុជា ឲ្យ ទាន់ពេល កំណត់ ។ ក្រោយមក សមត្ថកិច្ច ក៏បាន បញ្ជូន ជនសង្ស័យ ជនជាតិ ចិន ដែល សមត្ថកិច្ច ចិន តាម រក នោះ មកកាន់ អគ្គនាយក ដ្ឋាន អន្តោ ប្រវេ សន៍រាជធានី ភ្នំពេញ កាលពី វេលាម៉ោង ១២យប់មិញ ។

សូមបញ្ជាក់ថាវត្តមានជនជាតិចិន បានមកស្នាក់នៅក្នុងអគារខ្ពស់ៗ នៅក្រុងបាវិតមានកើនឡើងទាំង មកបម្រើការងារស្របច្បាប់ និងអ្នកខ្លះទៀតក៏ពុំមានឯកសារស្នាក់នៅត្រឹមត្រូវនោះដែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ជាបន្តបន្ទាប់ផងដែរ៕

Facebook Comments

To Top