អន្តរជាតិ

Trump ទិញ Greenland មិនបានភ្លាមលុបចោល ដំណើរទស្សនកិច្ចភ្លាម ទៅកាន់ដាណឺម៉ាក

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហានេះ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen បានធ្វើសន្និសិទកាសែតមួយ នៅរសៀលថ្ងៃពុធម្សិលមិញ ដើម្បីប្រកាសអំពីសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិក Donald Trump ដែលបានលុបចោល ដំណើរទស្សនកិច្ចរបស់ខ្លួន មកកាន់ប្រទេសរបស់លោកស្រី។

ក្នុងសន្និសីទកាសែត ដែលមានរយៈពេលខ្លីមួយ លោកស្រី Frederiksen បាននិយាយថា លោកស្រីមានអារម្មណ៍ ទាំងការសោកស្តាយ និងភ្ញាក់ផ្អើលព្រមគ្នា ចំពោះការសម្រេចចិត្ត របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ហើយលោកស្រីបានសារភាពថា មិនសប្បាយចិត្តនឹងរឿងនេះទេ។

ទោះបីជាយ៉ាងណាក្តី លោកស្រី Frederiksen បានបន្តនិងបញ្ជាក់យ៉ាងច្បាស់ថា ការលុបចោល ដំណើរទស្សនកិច្ចលើកនេះ នៅក្នុងគំនិតរបស់លោកស្រី មិនបានផ្លាស់ប្តូរទំនាក់ទំនងល្អ រវាងដាណឺម៉ាក និងសហរដ្ឋអាមេរិកទេ។

លោកស្រី Frederiksen ក៏បានលើកឡើងផងដែរថា លោកស្រីបានពិភាក្សា អំពីបំណងប្រាថ្នា របស់លោក Trump ក្នុងការទិញយកកោះ Greenland ជាមួយលោក Kim Kielsen ជានាយករដ្ឋមន្រ្តីនៃកោះ Greenland ប៉ុន្តែជាលទ្ធផល គឺត្រូវបានបដិសេធ រួចរាល់ហើយផងដែរ។

ប៉ុន្តែនៅព្រឹកថ្ងៃដដែលនោះ លោក Trump បានបង្ហាញអារម្មណ៍ ជាមួយនឹងលោកស្រីនាយករដ្ឋមន្ត្រី បានអះអាងថា លោកស្រី Frederiksen បានហៅគំនិតនៃការលក់ Greenland ទៅសហរដ្ឋអាមេរិកគឺ “មិនសមហេតុផល” និងមិនអាចទៅរួចហើយ ក៏ត្រូវបានលោកស្រី ឆ្លើយតបវិញភ្លាមផងដែរ ក្នុងរយៈពេលមួយម៉ោងក្រោយ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top