ព័ត៌មានជាតិ

ទូតចិនប្រចាំកម្ពុជា ប្រគល់សំភារៈ ការិយាល័យ ជួយខេត្តព្រះសីហនុ មានទំហំទឹកប្រាក់ ជាង៥ម៉ឺនដុល្លារ

ភ្នំពេញ ៖ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ បានប្រគល់សំភារៈការិយាល័យ សម្រាប់ជួយអភិវឌ្ឍន៍ ខេត្តព្រះសីហនុ ដែលគិតជាទឹកប្រាក់ជាង៥ម៉ឺនដុល្លារ ។

ការប្រគល់នេះ ក្រោយបញ្ចប់ជំនួបពិភាក្សា ការងាររវាងលោក វ៉ាង វិនធាន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅស្ថានទូតចិនប្រចាំកម្ពុជា ។

សំភារៈបច្ចេកទេសទាំងនោះ រួមមាន ៖ ម៉ាស៊ីនថតចម្លងខ្នាតធំ ចំនួន៥គ្រឿង , កុំទ្យុទ័រលើតុចំនួន៣០គ្រឿង , កុំព្យូរទ័រយួរដៃចំនួន៣០គ្រឿង , ម៉ាស៊ីនព្រីនធឺកូល័រចំនួន១០គ្រឿង និងម៉ាស៊ីនព្រីនធឺ ចំនួន៣០គ្រឿង ៕ ដោយ អេង ប៊ូឆេង

Facebook Comments

To Top