អន្តរជាតិ

តំណាងពិសេស អាមេរិក-កូរ៉េខាងត្បូង គ្រោងជួបពិភាក្សាជុំវិញ ការរក្សាកិច្ចចរចា នុយក្លេអ៊ែរ ជាមួយកូរ៉េខាងជេីង

សេអ៊ូល៖ តំណាងពិសេស របស់សហរដ្ឋអាមេរិក សម្រាប់កូរ៉េខាងជើង លោក Stephen Biegun ត្រូវបានកំណត់ឲ្យជួបទីប្រឹក្សា សន្តិសុខកំពូល របស់ប្រធានាធិបតីកូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូលនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីកិច្ច ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបន្តកិច្ចពិភាក្សានុយក្លេអ៊ែរ ជាមួយប្រទេសកូរ៉េខាងជើង ។

កិច្ចពិភាក្សា របស់លោកជាមួយលោក គីម ហុនជុង អនុប្រធានការិយាល័យសន្តិសុខជាតិប្រធានាធិបតីបានកើតឡើងនៅពេលទីក្រុងព្យុងយ៉ាង ប្រតិកម្មយ៉ាងខ្លាំង ចំពោះការដាក់ពង្រាយ របស់ក្រុងសេអ៊ូល នៅសប្តាហ៍នេះនៃយន្ដហោះចម្បាំងបំបាំងកាយ F-35A បន្ថែមទៀត ចំពេលមានភាពតានតឹង ដែលកំពុងកើតមានពីកូរ៉េខាងត្បូង – សហរដ្ឋអាមេរិក នូវសមយុទ្ធយោធាដែលត្រូវបានបញ្ចប់នៅដើមសប្តាហ៍នេះ។

កាលពីថ្ងៃពុធម្សិលមិញនេះ លោក Stephen Biegun វានលើកឡើងថា សហរដ្ឋអាមេរិកបានត្រៀមខ្លួន ជាស្រេចដើម្បីបន្តកិច្ចពិភាក្សាកម្រិត ការងារជាមួយកូរ៉េខាងជើង នៅពេលដែលយើងបានទទួលដំណឹង ពីសមភាគីរបស់យើង ក្នុងការអំពាវនាវជាថ្មី ដើម្បីឱ្យរបបនេះចេញមកដើម្បីពិភាក្សាគ្នា៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top