ពីនេះពីនោះ

ពិព័រណ៍ការងារ របស់អង្កការ ប៉ាសឺរែលនុយមេរិក-កម្ពុជា នឹងត្រឡប់មកវិញ​ ជាលើកទី៦ នៅក្នុងពេលឆាប់ៗនេះ

ពិព័រណ៍ការងាររបស់អង្កការ ប៉ាសឺរែលនុយមេរិក កម្ពុជា នឹងត្រឡប់មកវិញ ជាលើកទី៦ នៅក្នុងពេលឆាប់ៗនេះ ដែលកម្មវិធីនេះ នឹងប្រមូលផ្ដុំនូវឱកាសការងារថ្មីៗ ជាពិសេសការងារ ដែលទាក់ទងទៅនឹង ជំនាញព័ត៌មានវិទ្យា ដែលបាននិងកំពុងតែមានតម្រូវការ ពីសំណាក់ស្ថាប័ន និងក្រុមហ៊ុននានា ក្នុងពេលបច្ចុប្បន្ន ។

កម្មវិធីនេះរៀបចំឡើង​ ក្នុងគោលបំណង ផ្តល់នូវឱកាសការងារ ចំណេះដឹងសំខាន់ៗស្តីពីជីវិត និងការងារ ជូនដល់សិស្ស និស្សិត និងសាធារណជនទូទៅ ដែលទើបបញ្ចប់ការសិក្សាថ្មីៗ ឬកំពុងស្វែងរកការងារ។ តាមរយៈពិព័រណ៍ការងារនេះ លោកអ្នកនឹងទទួលបានផងដែរនូវ ចំណេះដឹងនិងបទពិសោធន៍នានា តាមរយៈសិក្ខាសាលា និងអាចចូលរួមសកម្មភាពសប្បាយ ជាច្រើនដូចជា៖
>វិធីសាស្ត្ររៀបចំ ពាក្យស្នើសុំ និងស្វែងរកការងារ
>ជួបជាមួយអ្នកជំនាញ មកពីក្រុមហ៊ុនល្បីៗ និង អនុវត្តការសម្ភាសន៍ការងារផ្ទាល់ភ្លាមៗ
>ស្វែងយល់ពីព័ត៌មានការងារ តម្រូវការទីផ្សារការងារ និងលក្ខខ័ណ្ឌជ្រើសរើស
>ជួបជាមួយនឹង វាគ្មិនល្បីៗតាមរយៈសិក្ខាសាលាស្តីពី បច្ចេកវិទ្យាឌីជីថុល ជីវិតជោគជ័យ និងប្រធានបទផ្សេងៗទៀត
>ចូលរួមលេងល្បែងល្បងប្រាជ្ញាសប្បាយៗ ព្រមទាំងឈ្នះរង្វាន់ទៀតផង
>ញាំភេសជ្ជៈដោយឥតគិតថ្លៃ (FREE!!!)

សូមកុំភ្លេចណ៎ា!!! ចូលរួមដោយសេរី និងឥតគិតថ្លៃ!!! ជួបគ្នានៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ ល្ងាច នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៃអង្គការ PN កម្ពុជា អាស័យដ្ឋានផ្ទះលេខ៣៦៥ ផ្លូវលេខ៣៧១ ភូមិត្រពាំងឈូក (បុរីសូឡា) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ។

ព័ត៌មានបន្ថែមសូមទាក់ទង៖០២៣ ៩៩៥ ៥០០/០៦៩ ២៧១ ៩៩៤ ឬតាមរយៈFacebook Page: @passerelles numeriques៕

Facebook Comments

To Top