ព័ត៌មានជាតិ

ប្ដីយកកាំបិតផ្គាក់ កាប់ប្រពន្ធ បណ្តាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម រួចធ្វើអត្តឃាតខ្លួន

ភ្នំពេញ ៖ ហិង្សាចេតនា ផ្តើមចេញពីការប្រច័ណ បណ្តាលឲ្យប្តីយកកាំបិតផ្គាក់ កាប់មកលើប្រពន្ធ ស្លាប់នៅក្នុងថ្លុកឈាម រួច ចងកធ្វើអត្តឃាតខ្លួនឯង តាមក្រោយ កាលពីវេលាម៉ោង៤ និង៣០នាទីថ្ងៃ២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

នគរបាលស្រុកបារាយណ៍ បានឲ្យដឹងថា ស្រ្តីរងគ្រោះជាប្រពន្ធមានឈ្មោះមុំ សុខណា អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះជាប្តីមានឈ្មោះ ស៊ុន សុគាន់ អាយុ៣៨ឆ្នាំ។ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធនេះ តែងឈ្លោះគ្នាជាញឹកញាប់ ស្ទើររាល់ថ្ងៃទៅហើយ ។ តែម្តងនេះមិននឹកស្មានថា ប្តីកំណាចហ៊ានដល់សម្លាប់ប្រពន្ធខ្លួនបែបនេះ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ហើយបានប្រគល់សព ទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

Facebook Comments

To Top