ព័ត៌មានជាតិ

បុរសពិការ ត្រូវស្លាប់ ក្នុងភ្នក់ភ្លើង សង្ស័យដុតអត្តឃាតខ្លួន

ភ្នំពេញ ៖ គួរឲ្យសង្វែកណាស់ មានជំងឺស្វិតដៃជើង តាំងពីកំណើត ស្រាប់តែមានអគ្គីភ័យកើតឡើង ទៅណាក៏មិនរួចត្រូវភ្លើងឆេះខ្លោចស្លាប់ យ៉ាងអណោចអធម៌ កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

មានករណីអគ្គិភ័យមួយ បានកើតឡើងឆះ របស់ប្រជាពលរដ្ឋ១ខ្នង រួមទាំងទ្រព្យសម្បត្តិ នៅក្នុងនោះអស់គ្មានសល់ ហើយអណ្តាតភ្លើងបានដុតកម្លោចបុរសពិការម្នាក់ ជាកូនរបស់ម្ចាស់ផ្ទះ បណ្តាលឲ្យស្លាប់ ក្នុងភ្នក់ភ្លើងគួរឲ្យអាសូរ ។
ផ្ទះដែលត្រូវអគ្គិភ័យ លេបត្របាក់អស់គ្មានសល់នេះ មានទំហំ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស្លឹក ជារបស់ឈ្មោះហុក បាក់ឡេង ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យនេះ បណ្ដាលឲ្យកូនរបស់ម្ចាស់ផ្ទះម្នាក់ឈ្មោះស៊ុន លាងហ៊ាន់ អាយុ៤០ឆ្នាំ ជាមនុស្សពិការភាព(ខ្វិន) ត្រូវស្លាប់ឆេះខ្លោចក្នុងភ្នក់ភ្លើង ព្រមទាំងខូចខាត ផ្ទះទំហំ៦X៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស្លឹក ជារបស់ឈ្មោះហុក បាក់ឡេង ភេទស្រី អាយុ៦៣ឆ្នាំ ក្នុងនោះ ម៉ូតូសង់កូរ៉េ ១គ្រឿង, ម៉ាស៊ីនសាំងបូមទឹក ១គ្រឿង , លុយចំនួន១០០ដុល្លារ , អង្ករ១បេ ,សៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសម្ភារ:ប្រើប្រាស់នៅក្នុងផ្ទះទាំងស្រុង។

សមត្ថកិច្ច បញ្ជាក់ថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីអគ្គិភ័យនេះ សង្ស័យកូនរបស់ម្ចាស់ផ្ទះ (ជនរងគ្រោះដែលស្លាប់នោះ) ជាអ្នកដុត ដោយសារតែជនរងគ្រោះ មានជំងឺរ៉ាំរ៉ៃពិបាករស់នៅពេក ហើយកន្លង ជនរងគ្រោះធ្លាប់បានដុតផ្ទះចោល បំណងធ្វើអត្តឃាតខ្លួនជាច្រើនដងហើយ តែត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាងឃើញទាន់ពេលរហូត ៕

Facebook Comments

To Top