អន្តរជាតិ

ប្រភពពីវៀតណាម ៖ ចិនដាក់ពង្រាយ ឆ្មាំសមុទ្រ នៅជិតប្លុក រកប្រេងឥណ្ឌា នៅសមុទ្រចិនខាងត្បូង

ញូដេលី៖ សាជីវកម្មប្រេង និងឧស្ម័នធម្មជាតិ ដែលឧបត្ថម្ភថវិកា ដោយរដ្ឋឥណ្ឌា (ONGC) បាននិងកំពុងធ្វើការរុករកប្រេង នៅក្នុងដែនទឹក នៃសមុទ្រចិនខាងត្បូង ។ ប្រភពបាននិយាយថា វាគឺជាការឈ្លានពាន ដ៏សំខាន់ទីបីនៅក្នុងឆ្នាំ ២០១៩ ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់វៀតណាម ពីសំណាក់ប្រទេសចិន ដោយកត់សម្គាល់ថា ឧប្បត្តិហេតុចុងក្រោយ ពាក់ព័ន្ធនឹងនាវាចិនចំនួន ២០ គ្រឿង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងហាណូយ បានចោទប្រកាន់ប្រទេសចិនថា បានដាក់ពង្រាយនាវា របស់ឆ្មាំឆ្នេរសមុទ្រ របស់ខ្លួននៅជិតផលប្រយោជន៍ ពាណិជ្ជកម្មឥណ្ឌា នៅសមុទ្រចិនខាងត្បូង ហើយប្រភពការទូតវៀតណាមនិយាយថា ប្រទេសរបស់ពួកគេកំពុងជ្រើសរើស ជម្រើសសម្រាប់វិធានការ ឆ្លើយតបតាមរយៈក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ។

ការដាក់ពង្រាយឆ្មាំសមុទ្រ របស់ចិន គឺនៅជិតក្រុមហ៊ុន ONGC Vsociation Ltd ដែលឧបត្ថម្ភថវិកាដោយរដ្ឋ ដែលមានចំណែកផលប្រយោជន៍ នៅក្នុងប្លុកប្រេងរបស់ខ្លួនជាមួយក្រុមហ៊ុន Rosneft របស់រុស្ស៊ីនៅក្នុងតំបន់សេដ្ឋកិច្ច ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top