នយោបាយ

៧ខែ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធជាង ១៧០០លានដុល្លារ

ភ្នំពេញ ៖ ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំនួន ៦,៩៤៩.២២ប៊ីលានរៀល គិតជាដុល្លារ ១,៧៣៧.៣១លានដុល្លារ ស្មើនឹង៧៥.៩២ភាគរយ នៃផែនការប្រចាំឆ្នាំ ។

បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ចំណូលពន្ធអាករឆ្នាំ២០១៩ កើនឡើង១,៥២៣.៦៦ប៊ីលាន ប្រមាណ៣៨០.៩២លានដុល្លារ ស្មើនឹង២៨.០៨ភាគរយ។

សម្រាប់ខែកក្កដានេះ ប្រមូលបានពន្ធអាករចំនួន ៨៥១.៩៥ប៊ីលាន គិតជាដុល្លារ២១២.៩៩ លានដុល្លារ។

នេះបើតាមសេចក្តីប្រកាស ព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធ ដែលបានប្រជុំបូក សរុបលទ្ធផលក្នុង ខែកក្កដា កន្លងមក៕

Facebook Comments

To Top