នយោបាយ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បង្កើតសាលាឧទ្ធរណ៍ នៅខេត្តត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ ជាផ្លូវការ

ភ្នំពេញ ៖ ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ បង្កើតសាលាឧទ្ធរណ៍ និងមហាអយ្យការ អមសាលាឧទ្ធរណ៍ ជាផ្លូវការហើយ សម្រាប់ខេត្តត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ ។ នេះបើតាមព្រះរាជក្រឹត្យ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទើបទទួលបាន នៅព្រឹកថ្ងៃទី២២ ខែសីហា នេះ ។

នៅពេលនេះ សាលាឧទ្ធរណ៍មានចំនួន៤ គឺ រាជធានីភ្នំពេញ ត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ ៕ គិរី

Facebook Comments

To Top