នយោបាយ

ប្រមុខការពារជាតិ អំពាវនាវប្រជាពលរដ្ឋ កុំជឿតាមការបោកប្រាស់ របស់ជនខិលខូចមួយចំនួន ដែលមានបំណងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់

ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចពជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវប្រជាពលរដ្ឋ កុំជឿតាមការបោកប្រាស់ របស់ជនខិលខូច មួយចំនួន ដែលមានបំណងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។

សម្ដេចពិជ័យសេនា បានសរសេរ នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះថា “សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះ ការបោកប្រាស់ របស់ជនខិលខូចមួយចំនួន ដែលអាចធ្វើឱ្យបងប្អូន ជាប់ពាក់ព័ន្ធនឹង អំពើល្មើសច្បាប់ផ្សេងៗ ជាពិសេសការចូលរួម ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត “៕

Facebook Comments

To Top