តារា

តើបេក្ខជន ខ្លួន ក្មេងសំឡេងចាស់ ចាន់ សុបញ្ញា មានវាសនាបែបណា ក្នុងវគ្គ The Judge House?

ចាន់ សុបញ្ញា បានក្លាយជា បេក្ខជនដ៏លេចធ្លោ មួយរូបបើទោះបី គេមានវ័យក្មេងត្រឹមតែ១៤ឆ្នាំមែនពិត ប៉ុន្តែមានសំឡេង មិនធម្មតារហូតបានឆ្លងវគ្គជម្រុះសំខាន់ ៗ ក្នុងសប្តាហ៍កន្លងមកដូចជាវគ្គThe Judge Audition, Bootcamp និង The Six Chairs Challenge ក្នុង ចំណោមបេក្ខជន ដែល ពោរពេញ ដោយទេពកោសល្យ ជា ច្រើន។

កម្មវិធីកម្សាន្ត បែបប្រកួតប្រជែងសមត្ថភាព ច្រៀង X-Factor Cambodia ដែល ឧបត្ថម្ភ ផ្តាច់មុខដំបូង គេបង្អស់ ដោយភេសជ្ជៈ ប៉ូវកម្លាំង វើកបាន បើកឱកាស ដល់ប្រជាពលរដ្ឋ ទូទាំងខេត្តរាជធានី ក្នុងប្រទេសកម្ពុជា អាចដាក់ពាក្យ ចូលរួម ប្រកួតប្រជែងបាន គ្រប់ ៗគ្នា។

នៅក្នុងវគ្គបន្ទាប់ គឺវគ្គ The Judge House សុបញ្ញានឹងធ្វើ ការប្រកួត ប្រជែងយ៉ាង ស្វិតស្វាញ ជាមួយបេក្ខជន ខ្លាំង ៗដទៃទៀត។

រង់ចាំមើលថាតើ យុវជនជំទង់ ដែលមកពីខេត្តកំពង់ចាម រូបនេះ នឹងមាន ជោគវាសនា បែបណា? តើរូបគេ នឹងបង្ហាញអារម្មណ៍ ក្ដុកក្ដួល នៅចំពោះ មុខ គណៈកម្មការដែរ ឬ ទេពេល ប្រកាសលទ្ធផល?

Facebook Comments

To Top