តារា

រតនៈពិសី ចូលផលិតកម្ម ថោននិងសម្រេច ក្តីស្រមៃ ចេញច្រៀងក្រៅប្រទេស ៣ខែ

ភ្នំពេញ៖ តារាស្រីស្អាតស្រស់និង មានភាពសិចស៊ី កញ្ញា រតនៈ ពិសី ទម្លាយឲ្យដឹងថា នាងទើបតែចុះកុងត្រាថ្មីៗក្ដៅៗក្នុងផលិតកម្មថោន រយៈពេល៥ឆ្នាំ ទៅលើការច្រៀង និងសម្ដែង ខណៈការចុះកុងត្រា របស់កញ្ញា ទទួលបានឱកាសធំ ទៅសម្ដែងនៅប្រទេសអូស្រ្តាលី រយៈពេល៣ខែ ចាប់ផ្ដើមនៅចុងខែសីហានេះ ។

តារាស្រីចូលចិត្តបញ្ចេញ ដើមទ្រូងមូលក្បំ និយមចូលចិត្ត ស្លៀកសិចស៊ីខើចខ្លី កញ្ញា រតនៈ ពិសី បច្ចុប្បន្នគេសង្កេតឃើញ តារាស្រីរូបនេះ ហាក់មានសន្ទុះខ្លាំង ក្នុងការងារសិល្បៈ ជាពិសេសនោះនាងតែងតែក្ដាប់ បានឱកាស ចេញទៅសម្ដែងនៅក្រៅប្រទេស ជាញឹកញាប់។

កញ្ញា រតនៈ ពិសី បានរៀបរាប់ឲ្យដឹងថា នាងទើបតែចុះកុងត្រាថ្មីៗក្ដៅៗក្នុងផលិតកម្មថោន រយៈពេល៥ឆ្នាំ ទៅលើការច្រៀង និងសម្ដែង ខណៈដែលថ្មីៗនេះ ស្រីស្អាត សុវត្ថិឌី ធារិកា ក៏ទើបនឹងទម្លាយដែរថា នាងចុះកុងត្រាក្នុងផលិតកម្មថោនដូចគ្នា ដែលការទទួលចុះកុងត្រា របស់កញ្ញា រតនៈ ពិសី ក្នុងផលិតកម្មថោន គឺស្របពេល ដែលនាងទទួលបានឱកាសធំ ទៅសម្ដែងនៅប្រទេសអូស្រ្តាលី រយៈពេល៣ខែ ចាប់ផ្ដើមនៅចុងខែសីហានេះ ។

ស្រីស្រស់រាងតូចច្រឡឹងរូបនេះបន្តថា នាងពិតជាមានអារម្មណ៍ សប្បាយចិត្ដជាពន់ពេក ដែលនាងមានឱកាសធំៗពីរនៅនឹងដៃ ក្នុងពេលតែមួយ គឺការចុះការត្រាច្រៀងក្នុងផលិតកម្មថោន និងក្ដីស្រមៃចេញទៅសម្ដែងនៅក្រៅប្រទេស ដោយការចេញទៅសម្ដែងលើកនេះ នាងសង្ឃឹមថា នឹងមានការគាំទ្រច្រើនពីសំណាក់ បងប្អូនខ្មែរដែលរស់នៅទីនោះ ។

រតនៈ ពិសី និយាយទៀតថា ខ្ញុំពិតជាសប្បាយចិត្ត ដែលការងារសិល្បៈចេះតែជោគជ័យបណ្ដើរៗ ដោយថ្មីៗនេះខ្ញុំទើបតែចុះកិច្ចសន្យាច្រៀង និងសម្ដែង នៅក្នុងផលិតកម្មថោន រយៈពេល៥ឆ្នាំ ។ ម្យ៉ាងទៀតខ្ញុំក៏ទទួល បានទិដ្ឋាការ រយៈពេល៣ខែ ទៅច្រៀងនិងសម្ដែងនៅប្រទេសអូស្រ្តាលី ជួបជាមួយបងប្អូនខ្មែរយើងនៅទីនោះ ហើយខ្ញុំត្រៀមចេញ ទៅនៅចុងខែសីហានេះហើយ ។

សូមជម្រាបថា សម្រាប់ការចុះកិច្ចកុងត្រា រយៈពេល៥ឆ្នាំ ធ្វើជាតារាចម្រៀង និងសម្ដែងក្នុងផលិតកម្មថោន ត្រូវបានតារាស្រីសាច់ស ដូចបណ្ដូលចេក រតនៈ ពិសី មានការរំពឹងយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រ ច្រើនពីទស្សនិកជន ខណៈដែលនាងសង្កេតឃើញ តារាចម្រៀងនៅក្នុងផលិតកម្ម ល្បីមួយនេះ សុទ្ធតែមានកេរ្តិ៍ឈ្មោះបោះសំឡេង និងមានភាពល្បីល្បាញ ជាបន្តបន្ទាប់ ៕ ដោយៈ ពេជ្រ វីរៈ

Facebook Comments

To Top