កីឡា

កីឡាករហែលទឹក អ៊ូង លីហេងបំបែក កំណត់ត្រាចាស់ខ្លួន និងលេខ១ ក្នុងស៊េរី នៃការប្រកួតជើង ឯកពិភពលោក នៅហុងគ្រី

ភ្នំពេញ ៖ កីឡាករហែលទឹកកម្ពុជា អ៊ូង លីហេង បានបំបែកកំណត់ត្រាខ្លួនឯង ព្រមទាំងកំណត់ត្រាចាស់ថ្នាក់ជាតិ របស់កីឡាករហែលទឹកកម្ពុជា ប្រើថិរវេលាថ្មី ១:០៩.០៨ព្រឹត្តិការណ៍ នៃប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន ពិភពលោកលើកទី៧ “FINA World Junior Swimming Championships 2019” នៅទីក្រុង Budapest ប្រទេសហុងគ្រី ។

លោកហែម ផាត ជាគ្រូបង្វឹកបានប្រាប់ឲ្យដឹង ពីប្រទេសហុងគ្រីថា កីឡាករហែលទឹកកម្ពុជា អ៊ូង លីហេង បានបំបែកកំណត់ត្រា ខ្លួនឯងប្រកួតលើវិញ្ញាសារបៀប ហែលកង្កែប១០០ម៉ែត្រ របស់កីឡាករហែលទឹកកម្ពុជា ក្នុងថិរវេលាថ្មី ១:០៩.០៨ ព្រមទំាងទទួលបានចំណាត់ថ្នាក់លេខ១ក្នុងស៊េរីទៀតផង ។

លោកបានបន្តថា កំណត់ត្រាចាស់ របស់កីឡាករហែលទឹកវ័យក្មេងរូបនេះ ១:១០.០៣ ដូច្នេះគាត់បានបំបែកកំណត់ត្រាចាស់ ហើយ វាជាការខិតខំប្រឹងប្រែង និងឆន្ទះរបស់កីឡាករ-កីឡាការិនី ហែលទឹកគ្រប់រូប ។ គ្រូបង្វឹក កីឡាករ-កីឡាការិនីហែលទឹកកម្ពុជាបានធ្វើដំណើរ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីចូលរួមប្រកួត ព្រឹត្តិការណ៍ប្រកួត 7th FINA World Junior Swimming Championships៕

ដោយ៖លី ភីលីព

Facebook Comments

To Top