កីឡា

BWF ក្លាយជាដៃគូ ជាថ្មី ជាមួយនឹង 188BET

ទីក្រុង Zug ប្រទេសស្វ៊ីស៖ សហព័ន្ធកីឡាវាយសីពិភពលោក បានប្រកាសថា ក្រុមហ៊ុនផ្តល់សេវាល្បែងកំសាន្ត 188BET នឹងក្លាយជាម្ចាស់ឧត្ថម្ភ ជាផ្លូវការសម្រាប់ ព្រឹត្តិការណ៍ ជើងឯកវាយសី ពិភពលោក TOTAL BWF ឆ្នាំ2019 ព្រឹត្តិការណ៍ TOTAL BWF Thomas និងព្រឹត្តិការណ៍ Uber Cup ឆ្នាំ2020 ក៏ដូចជាព្រឹត្តិការណ៍ ជើងឯកវាយសី ពិភពលោក BWF ឆ្នាំ2021។

ភាពជាដៃគូសហការនេះ មានន័យថា 188BET នឹងក្លាយជាម្ចាស់ឧបត្ថម្ភជាផ្លូវការមួយសម្រាប់ព្រឹត្តិការណ៍ទាំង3 ខណៈដែលកិច្ចព្រមព្រៀង គ្នាមួយនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុន បង្កើនការផ្សព្វផ្សាយស្លាកយីហោ របស់ខ្លួនក្នុងតំបន់អាស៊ី។ កិច្ចព្រមព្រៀងគ្នានេះផងដែរ ត្រូវបានសម្របសម្រួល ដោយ Infront ដែលជាដៃគូទីផ្សារ និងបណ្តាញផ្សព្វផ្សាយផ្តាច់មុខ របស់សហព័ន្ធកីឡាវាយសីពិភពលោក។ ព្រឹត្តិការណ៍ ជើងឯកវាយសី ពិភពលោក TOTAL BWF ឆ្នាំ2019 នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី 19-25 ខែសីហា នៅទីលាន St. Jakobshalle ក្នុងទីក្រុង Basel ប្រទេសស្វ៊ីស។

គួរបញ្ជាក់ថា188BET គឺជាក្រុមហ៊ុនល្បែងកំសាន្ត អនឡាន ឈានមុខគេមួយ ដែលត្រូវបាន ទទួលបញ្ញត្តិ និងអាជ្ញាប័ណ្ណដោយ Isle of Man គណៈកម្មាធិការគ្រប់គ្រង ល្បែងកំសាន្ត។ 188BET ផ្តល់ជូនការភ្នាល់ ជាច្រើនភាសា លើល្បែងកំសាន្តដ៏ច្រើនប្រភេទ ក្នុងនោះរាប់បញ្ចូល ទាំងល្បែងកីឡា កីឡាអ៊ីនធើណិត(eSports) ស្លត់ហ្គេម កាស៊ីណូ កាស៊ីណូបន្តផ្ទាល់ បៀផែ និងកីឡាជាច្រើន ផ្សេងទៀត។ សម្រាប់ព័ត៌មានបន្ថែមទៀត សូមចូលទៅកាន់គេហទំព័រ 188BET.com

Facebook Comments

To Top