អន្តរជាតិ

រដ្ឋបាលលោក ត្រាំ ស្វះស្វែងបញ្ចប់ កិច្ចព្រមព្រៀង ពាក់ព័ន្ធការឃុំខ្លួន ជនអន្តោប្រវេសន៍កុមារ

បរទេស៖ រដ្ឋបាលរបស់លោក ត្រាំ បាននិយាយថា មានគម្រោងដកខ្លួន ចេញពីកិច្ចព្រមព្រៀង តុលាការសហព័ន្ធ ដែលរារាំងយ៉ាង តឹងរឹងចំពោះលក្ខខណ្ឌ ដែលអាជ្ញាធរអាចឃុំខ្លួនក្មេងអន្តោប្រវេសន៍ និងបានស្នើឲ្យមានច្បាប់ថ្មី ដែលខ្លួននិយាយថា នឹងអាចឲ្យឃុំខ្លួនអនីតិជនបាន នៅក្នុងអំឡុងដំណើរការនីតិវិធី អន្តោប្រវេសន៍របស់ពួកគេ ។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ មន្ត្រីរដ្ឋបាលរបស់លោក ត្រាំ បានធ្វើការសំដៅដល់ជាដដែលៗ ចំពោះស្តង់ដារនៃកិច្ចព្រមព្រៀងនោះ ថាជាចន្លោះប្រហោង ទាក់ទាញជនអន្តោប្រវេសន៍ ដោយបង្ខំអាជ្ញាធរឲ្យដោះលែងមនុស្ស ដែលកំពុងរង់ចាំការកាត់ក្តីអន្តោប្រវេសន៍របស់ពួកគេ។

គួរបញ្ជាក់ថា នៅដើមឆ្នាំនេះ រដ្ឋបាលអាមេរិក បានស្នើតុលាការសហព័ន្ធ ឲ្យបន្ធូរបន្ថយដែនកំណត់ ដែលកិច្ចព្រមព្រៀង Flores បានកំណត់ទុក ប៉ុន្តែចៅក្រមដែលត្រួតពិនិត្យកិច្ចព្រមព្រៀង លោក Flores បានច្រានចោលសំណើទាំងនោះ៕

ដោយ៖ ប៉ាង កុង

Facebook Comments

To Top