ព័ត៌មានជាតិ

ក្រសួងនឹងឲ្យ បេក្ខជន២នាក់ធ្លាក់ ដោយស្វ័យប្រវត្តិ

 

ភ្នំពេញ៖ សម្រាប់ការប្រឡង នៅថ្ងៃទី១ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឲ្យបេក្ខជន២នាក់ ធ្លាក់ដោយ ស្វ័យប្រវត្តិ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួង បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៩ សីហាថា ក្រសួងឲ្យធ្លាក់នេះដោយសារ បេក្ខជន ១ រូប បាន យក សំណៅឯកសារ ចូល បន្ទប់ ប្រឡង និង បេក្ខជន ១រូប ទៀត បាន យក ទូរសព្ទ ដៃ ចូល ក្នុង បន្ទប់ ប្រឡង។

លោកថា “ដូច្នេះ ក្រសួងនឹងអនុវត្ត យ៉ាងម៉ឺងម៉ាត់ នូវបទប្បញ្ញត្តិ និងកម្រិត វិន័យ ចំពោះ បេក្ខជនទាំងពីរ រូបនេះ ដោយ កំណត់ ឱ្យ ធ្លាក់ ជា ស្វ័យ ប្រវត្តិ”។

លោកឲ្យដឹងទៀតថា នៅ ថ្ងៃ ទី ១ នេះ បេក្ខជនអវត្តមាន សរុបចំនួន១៧៤៥នាក់ (១.៤៩%) ស្រី ៦៧៨ នាក់។ ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពមាន ចំនួន ៤៣ករណី ប៉ុន្តែ អាច ដំណើរការ ប្រឡង បន្ត ទៀត បាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម។ មានតែ បេក្ខជន ១រូប ប៉ុណ្ណោះ ដែល មាន បញ្ហា សុខភាព ធ្ងន់ធ្ងរ ដែល មិន អាច បន្ត ការប្រឡង បាន ៕

Facebook Comments

To Top