អន្តរជាតិ

តួកគី ឃុំខ្លួនមនុស្ស ជាង៤០០នាក់ សង្ស័យពាក់ព័ន្ធ នឹងក្រុមសកម្ម ប្រយុត្ធឃឺដ

អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះថា ក្រសួងមហាផ្ទៃបានឲ្យដឹង នៅថ្ងៃច័ន្ទទី១៩ ខែសីហានេះថា ប៉ូលិសតួកគីបានឃុំខ្លួន មនុស្ស ចំនួន៤១៨នាក់នៅក្នុងខេត្តចំនួន២៩នៅក្នុងការ ស៊ើបអង្កេតមួយដែល ផ្តោតលើជនសង្ស័យ ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធគណបក្ស ពលករឃឺដ ហៅកាត់ (PKK) ។

សេចក្តីប្រកាសរបស់ក្រសួងដែល បានធ្វើឡើងនៅលើបណ្តាញសង្គម Twitter បានធ្វើតាមសេចក្តីប្រកាសមុនរបស់ខ្លួនថា អភិបាលក្រុងនៃទីក្រុងធំៗ ស្ថិតនៅភាគអាគ្នេយ៍ត្រូវបានជំនួសដោយមន្រ្តីរដ្ឋ នៅក្នុងការស៊ើបអង្កេត ដែលទាក់ទងនឹងអំពើភេរវកម្ម ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top