សេដ្ឋកិច្ច & អចលនទ្រព្យ

Vietjet បើក​ជើងហោះហើរដោយ​ផ្ទាល់ ២ខ្សែ​ ពីវៀតណាម ទៅ ឥណ្ឌា និង​ផ្តល់ជូនសំបុត្រ រាប់ពាន់សន្លឹកមាន​តម្លៃចាប់ពី ០ ដុល្លារ

ភ្នំពេញ៖ ដំណឹងល្អសម្រាប់​គ្រប់​គ្នា ​ដែលមានក្ដីស្រមៃចង់ទៅ​ដើរ​កម្សាន្ត​នៅ​ប្រទេសឥណ្ឌាមក​ដល់​ហើយ ខណៈ​ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet នឹង​បើកសម្ភោធជើងហោះហើរ ដោយ​ផ្ទាល់ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ ទៅកាន់ ទីក្រុងញូវ​ដែលី។ ដើម្បីអបអរ ជើងហោះហើរថ្មីទាំងអស់នេះ ក្រុមហ៊ុនផ្តល់ជូននូវសំបុត្របែប​សន្សំ​សំ​ចៃ ​ដ៏​អស្ចារ្យ​រាប់ពាន់​សន្លឹក​ដែលមានតម្លៃចាប់ពី ០ ដុល្លារ​អាមេរិក ឡើងទៅ​។

 ការផ្តល់ជូន​ប្រមូ​សិន​ដ៏ពិសេស​នេះ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​មាស​រយៈ​ពេល​៣​ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែសីហាឆ្នាំ ២០១៩។ អតិថិជន​​ទាំង​អស់ អាចធ្វើការកក់សំបុត្រតាមរយៈគេហទំព័រ​របស់ Vietjet គឺ www.vietjetair.com  ឬតាម​រយៈ​ការ​ប្រើ​ប្រាស់​កម្មវិធីក្នុងទូរស័ព្ទដែលមានឈ្មោះថា Vietjet Air។

 ជាមួយ​នឹង​ការ​ផ្តល់​ជូន​ប្រមូ​សិន​ សំបុត្រ​ដ៏ពិសេស​នេះ អ្នកអាចធ្វើដំណើរបានគ្រប់ពេលវេលា ចាប់​ពី​ចន្លោះពីថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២០។ ឥឡូវនេះ លោក​អ្នក​អាច​ធ្វើដំណើរទៅប្រទេសឥណ្ឌា និងមើលទេសភាពគួរឲ្យ​ចាប់អារម្មណ៍ និងប្លែកៗរាប់ពាន់កន្លែង បានភ្លាមៗ និងកាន់តែងាយស្រួល។​

ក្នុង​នាម​ជា​​ជើង​ហោះហើរ ​​ដោយ​ផ្ទាល់​ដំបូង​គេ​ពី​ប្រទេសវៀតណាម ទៅកាន់ ប្រទេសឥណ្ឌា ជើងហោះហើរទាំង២​នេះ នឹងជួយអ្នកធ្វើដំណើរ សន្សំសំចៃពេលវេលា និងថវិកាយ៉ាងច្រើន។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចធ្វើដំណើរតាមជើងហោះហើររយៈពេលខ្លីពី ខេត្តសៀមរាប ទៅទីក្រុងហាណូយ ហើយបន្ទាប់មកបន្ត​ការ ​​ហោះ​ហើរ​​ដោយ​ផ្ទាល់ ទៅ​កាន់​ទីក្រុងញូវ​ដែលី។

 ផ្លូវហោះហើរ​វាង​ទីក្រុង​ក្រុងហាណូយ និង​ទីក្រុងញូវ​ដែលី នឹងធ្វើប្រតិបត្តិការ​ហោះ​ហើរ​ទៅ-មក ចំនួន​៣​ដង​ក្នុង​សប្តាហ៍ ពោល​គឺ​នៅ​​រៀង​រាល់​​ថ្ងៃ​អង្គារ ព្រហស្បតិ៍ និង​ថ្ងៃ​សៅរ៍ ដោយ​ចាប់​​ផ្តើម​ចាប់​ពី​​ថ្ងៃ​ទី​៧ ខែធ្នូ ត​ទៅ​។ ការ​ហោះ​ហើរ​​នានា នឹង​ចេញ​ដំណើរ​ពី​ទីក្រុង​ហា​ណូយ នៅ​ម៉ោង​ ៧:១០ យប់ និង​​ទៅ​ដល់​ទីក្រុង​ញូវ​ដេលី នៅ​ម៉ោង ១០:៥០ យប់​​។ ការ​ហោះហើរ​វិល​ត្រឡប់​មក​វិញ នឹង​ចេញ​ដំណើរ​​ពី​ទីក្រុង​ញូវ​ដេលី នៅ​ម៉ោង ១១:៥០ យប់ និង​ចុះ​ចត​នៅ​ទីក្រុង​ហា​ណូយ នៅ​ម៉ោង ៥:២០ ព្រឹក​។

ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៩ ​ជើង​ហោះហើរ​រវាង​ទីក្រុង​ហូ​ជី​មិញ និង​ទីក្រុង​ញ៉ូវ​ដេលី នឹង​ប្រតិ​បត្តិ​​ការ​ហោះ​ហើរ​ទៅ-មក ចំនួន​៤​ជើង​ក្នុង​១​សប្តាហ៍​។ ការ​ហោះ​ហើរ​ពី​ទីក្រុង​ហូ​ជីមិញ នឹង​ចេញ​ដំណើរ​នៅ​ម៉ោង​ ៧ យប់ ហើយ​និង​ទៅ​ដល់​ទីក្រុង​ញូវដែលី ​នៅម៉ោង ១០:៥០ យប់​។ ការ​ហោះ​ហើរ​វិល​ត្រឡប់​មក​វិញ​ពី​ទីក្រុង​ញូវ​ដែលី នឹង​ចាប់​ផ្តើម​នៅ​ម៉ោង ១១:៥០ យប់ និង​ទៅ​ដល់​ទីក្រុង​ហូ​ជីមិញ នៅ​ម៉ោង ៦:១០ ព្រឹក​។

ប្រទេស​ឥណ្ឌា ​មាន​ភាព​ល្បី​ល្បាញ​​ទៅ ​លើ​ការ​មាន​វប្ប​ធម៌​ចម្រុះ​របស់​ខ្លួន ម្ហូប​អាហារ​ដ៏​ឆ្ងាញ់ពិសារ ទេស​ភាព​ដ៏​គួរ​ឲ្យ​ចង់​គយ​គន់ និង​តំបន់​​ទាក់​ទាញ ​ភ្ញៀវ​ទេស​ចរណ៍​រាប់​មិន​អស់​។ ឥណ្ឌា ទាក់​ទាញ​​អ្នក​ទេស​ចរណ៍ ដោយ​សារ​តែ​​ការ​​​មាន​ប្រវត្តិ​សាស្ត្រ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​ភ្ញៀវ​ទេស​ចរណ៍​ភាគ​​ច្រើន ធ្វើ​ដំណើរ​ទៅ​ទស្ស​ន​កិច្ច​នៅ​ឥណ្ឌា ដើម្បី​ធ្វើ​ធម្យា​ត្រា ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តំបន់​ជាច្រើន​ដូច​ជា ភូមិ Bodh Gaya ដែល​ជា​កន្លែង​ព្រះ​ពុទ្ធ​ បាន​ត្រាស់​ដឹង​។

 អ្នក​ដំណើរ​​ទាំ​ងអស់ ក៏​អាច​ចំណាយ​ពេល​២ ទៅ​៣​ថ្ងៃ ក្នុង​ប្រទេស​វៀត​ណាម ដែល​ជាកន្លែង​មាន​តំបន់​ បេតិ​កភ័ណ្ឌ​ពិភព​លោក​របស់​អង្គ​ការ​យូ​ណេស្កូជាច្រើន ផង​ដែរ​។ រដ្ឋ​ធានី​ហា​ណូយ គឺ​ជា​ទីក្រុង​​ប្រកប​ដោយ​ប្រវត្តិ​សាស្ត្រ​ និង​វប្បធម៌​ដ៏​អស្ចារ្យ ក៏ដូច​ជា​​ទីក្រុង​មាន​បរិយា​កាស​ពិសេស​តែមួយ​។ ក្នុងនាម​ជា​​មជ្ឈម​ណ្ឌល​សេដ្ឋ​កិច្ច ហិរញ្ញ​វត្ថុ និង​ទេស​ចរណ៍ ​ធំ និង​ទំនើប​ជា​គេ​បំផុត​នៅ​​វៀត​ណាម ទីក្រុង​ហូ​ជីមិញ ក៏​ជា​គោល​ដៅ​​ទេសចរណ៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផងដែរ ខណៈ​ដែល​អ្នក​ទេសណ៍​​នឹង​ជួបវេលា​​​ដ៏​ផ្អែម​ល្ហែម រំភើប​រីក​រាយ និង​ការ​កម្សាន្ត​ផ្សេង​ៗ​ក្នុង​ទីក្រុង​ដ៏​ស្រស់​ស្អាត​មួយ​នេះ​។

 ជា​មួយ​នឹង​​​​ការ​មាន​ជើង​ហោះហើរ​ ដោយ​ផ្ទាល់​ពី​ទីក្រុង​ហូ​ជីមិញ និង​ហា​ណូយ ទៅ​កាន់​ទីក្រុង​ញូវ​ដែលី ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet បាន​​បើក​ជើង​មេឃ​មួយ​ សម្រាប់​ឱកាស​ទេសចរណ៍ និង​ពាណិជ្ជ​កម្ម​​សំខាន់​ៗ​ជាច្រើន ដើម្បី​ជួយ​លើក​កម្ពស់​សេដ្ឋ​កិច្ច​ក្នុង​តំបន់ ក៏ដូច​ជា​ភ្ជាប់​ប្រទេស​ឥណ្ឌា ទៅ​កាន់​បណ្តាញ​ហោះហើរ​របស់ Vietjet ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍ (កម្ពុជា ឥណ្ឌូនេស៊ី សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ថៃ និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជាច្រើន​ទៀត) និង​​អាស៊ី​ខាង​កើត (កូរ៉េ​ខាង​ត្បូង ជប៉ុន និង​ចិន)​។ 

ហេតុនេះ ហេតុ​អ្វីមិន​ចាប់​យក​ឱកាស​នេះ ដើម្បី​ទទួល​យក​បទពិសោធ​ដែល​មាន​​តែ​១​ក្នុង​ជីវិត នៅ​​គោល​ដៅ​ដ៏អស្ចារ្យ​មួយ​?

បច្ចុប្ប្បន្ន ក្រុម​ហ៊ុន​អាកាស​ចរណ៍ Vietjet ប្រតិ​បត្តិ​ការ​ហោះហើរ​ប្រចាំ​ថ្ងៃ​ចំនួន​៤០០​លើក ជា​មួយនឹង​ផ្លូវ​ហោះហើរ​ចំនួន​១២៩ ដែល​គ្រប់​ដណ្តប់​គោល​ដៅ​ជាច្រើន​ទូ​ទាំង​​ប្រទេស​វៀត​ណាម និង​គោល​ដៅ​អន្តរ​ជាតិ​​ដូច​ជា ជប៉ុន ហុងកុង សិង្ហ​បុរី កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ចិន ថៃ មី​យ៉ាន់​ម៉ា ម៉ា​ឡេ​ស៊ី ឥណ្ឌូនេស៊ី និង​កម្ពុជា​។

ជា​មួយ​នឹង​ការ​ហោះហើរ​​​ក្រោម​ស្លាក សុវត្ថិ​ភាព សុភ​មង្គល តម្លៃ​ទាប និង​ទៀង​ទាត់​ពេល​វេលា ដែល​ជា​​តម្លៃ​ស្នូល​របស់​ខ្លួន Viejet ​បង្កើត​បទពិសោធ​​​នៃ​ការ​ ហោះហើរ​ប្រកប​ដោយ​ការ​ចង​​ចាំ​​សម្រាប់​អ្នក​ដំណើរ​នានា នៅលើ​យន្ត​ថ្មី​ប្រកប​ដោយ​​ផា​សុខ​ភាព រួម​ជាមួយ​នឹង​បុគ្គ​លិក​លើ​យន្ត​​ហោះ​ ដ៏​​ភាព​រួស​រាយ​រាក់​ទាក់​៕

ដោយ​ ឈូក បូរ៉ា

Facebook Comments

To Top