ពីនេះពីនោះ

ធនាគារ ABA និងទ្រូម៉ាន់នី ប្រកាសកិច្ចសហការ ក្នុងការផ្តល់អត្ថប្រយោជន៍ និងភាពងាយស្រួល ដល់អតិថិជន

ភ្នំពេញ៖ដើម្បីផ្តល់នូវការទូទាត់ ប្រាក់កម្ចីកាន់តែងាយស្រួល និងសេវាផ្ទេរប្រាក់ ទៅអតិថិជន ធនាគារ ABA ដែលជាធនាគារពាណិជ្ជមួយ ឈានមុខគេនៅកម្ពុជា និងជាសមាជិក នៃធនាគារជាតិ កាណាដា និង TrueMoney ដែលជាក្រុមហ៊ុន បច្ចេកវិទ្យា ហិរញ្ញវត្ថុ ឈានមុខគេលំដាប់ទី១នៅកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ បានប្រកាស ពិធីចុះហត្ថលេខាលើភាពជាដៃគូ ក្នុងការផ្តល់នូវការទូទាត់ប្រាក់កម្ចី និងសេវាផ្ទេរប្រាក់ ទៅអតិថិជនរបស់ខ្លួន។

លោក Askhat Azhikhanley នាយកប្រតិបត្តិធនាគារ ABA បានឲ្យដឹងថា ការចាប់ផ្ដើមភាពជាដៃគូជាមួយក្រុមហ៊ុន TrueMoney ស្តីពីការសងប្រាក់កម្ចីនិងសេវាផ្ទេរ ប្រាក់។ ដំណាក់កាល ដំបូង នៃកិច្ចសហប្រតិបត្តិការ របស់ABA ដែលបានចាប់ផ្តើមនៅចុងឆ្នាំ ២០១៨ ជួយអតិថិជនឥណទាន រាប់ពាន់នាក់របស់យើង ឱ្យបំពេញបន្ថែម គណនីធនាគារ របស់ពួកគេ យ៉ាងងាយស្រួល សន្សំសំចៃពេលវេលា និងការខិតខំប្រឹងប្រែង។

លោកបន្តថា “ចាប់ពីពេលនេះតទៅអតិថិជន របស់យើងក៏អាចផ្ទេរប្រាក់ទៅ TrueMoney App ហើយប្រើវាដើម្បីទិញទំនិញ សេវាកម្ម ទិញសំបុត្រកុន ការបញ្ចូលទឹកប្រាក់ទូរសព្ទ ទូទាត់វិក្កយបត្រ និងផ្ទេរប្រាក់ពីមួយទៅមួយ) ហើយអាចដកប្រាក់ តាមរយៈភ្នាក់ងាររបស់ TrueMoncy នៅទូទាំង ខេត្តក្រុង។ នេះគឺជាជំហានដ៏ធំមួយទៀត សម្រាប់ការដាក់បញ្ចូល ប្រតិបត្តិការហិរញ្ញវត្ថុនិងការពង្រីកសេវាកម្មធនាគារទំនើប ដល់ប្រជាជន”។

ក្នុងឱកាសនោះដែរ លោកស្រី Thi Thom Pham នាយកទីផ្សារប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុនមេរបស់ ទ្រូម៉ាន់នីកម្ពុជា មានប្រសាសន៍ថា ទ្រូម៉ាន់នី គឺក្រុមហ៊ុនដែលមានប្រព័ន្ធ ហិរញ្ញវត្ថុ ទំនើបថ្នាក់តំបន់ ដែលទទួលបាន ពានរង្វាន់ ! ក្នុងការផ្តល់នូវសេវា សម្រាប់អ្នកខ្វះលទ្ធភាពប្រើប្រាស់សេវាធនាគារ និង ឌីជីថល។ យើងបម្រើអតិ៍ថិជនជាង៤០លាននាក់ ក្នុង ៦ប្រទេស នៅទូទាំងអាស៊ីអាគ្នេយ៍ ដែលបានធ្វើអោយទ្រូម៉ាន់នីក្លាយ យក្រុមហ៊ុននាំមុខគេ លើទីផ្សារយ៉ាងឆាប់រហ័ស។

លោកស្រីបានបញ្ជាក់ថា “ភាពជាដៃគូនេះ ធនាគារ ABA ដែលជាធនាគារមួយមាន ប្រជាប្រិយភាពបំផុត ។និងជួយកែលម្អ ជីវភាព រស់នៅរបស់ប្រជាជនកម្ពុជាដោយផ្តល់ ភាពងាយស្រួល ដល់ពួកគេក្នុងការផ្ទេរប្រាក់ ព្រោះពួកគេអាចផ្ទេរប្រាក់ ពីកម្មវិធីមួយទៅកម្មវិធីមួយទៀត ក៏ដូចជាការ សងប្រាក់កម្ចី ABA សូម្បីតែនៅ តំបន់ជនបទដាច់ ស្រយាលក៏ដោយ តាមរយៈភ្នាក់ងារ របស់យើងនៅទូទាំងខេត្តក្រុងពាសពេញផ្ទៃប្រទេស”។

លោកស្រីបានបន្ថែមថា អតិថិជន ABA Mobile និងអតិថិជន TrueMoney Ang ទាំងអស់ថា នឹងទទួលបានការផ្តល់ជូនជាពិសេសបន្តបន្ទាប់គួរឱ្យ ចាប់អារម្មណ៍ជាច្រើន ដែលពួកយើងកំពុងរៀបចំ សម្រាប់អតិថិជពដើម្បីរីករាយទាំងសំគ្នា ដូច្នេះសូមរង់ចាំតាមដាន ថាតើយើងនឹងធ្វើការផ្តល់ ជូនជាពិសេស ក្នុងពេលឆាប់ៗ ខាងមុខនេះ!

សូមជម្រាបថា ស្ថិតក្រោមភាពជាដៃគូនេះ អ្នកខ្ចីប្រាក់កម្ចីរបស់ធនាគារ ABA អាចដាក់សាច់ប្រាក់ចូលក្នុងគណនីធនាគារ ABAរបស់ពួកគេតាម រយៈបណ្តាញភ្នាក់ងារ ឬសាខា TrueMoney ដែលមានច្រើនជាងគេ រហូតដល់ 10,000ភ្នាក់ងារនៅទូទាំងប្រទេស។ លើសពីនេះអតិថិជន អាចផ្ទេរប្រាក់បានយ៉ាងរលូនរវាង គណនី ABA និងគណនី TrueMoey  ដោយប្រើប្រាស់ ABA Mobile និង TrueMoney Apy) គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ សេវាសងប្រាក់កម្ចីជួយសម្រួលដល់ អតិថិជន ABA ដែលទីតាំងអាជីវកម្ម ឬលំនៅដ្ឋានស្ថិតនៅជិត ភ្នាក់ងារ TrueMoney ដោយមិនចាំបាច់ទៅកាន់ សាខារបស់ធនាគារ ABA ដោយផ្ទាល់។ ដំណើរការនៃការសងប្រាក់កម្ចី មានល្បឿនលឿន និងសាមញ្ញ ដោយ អតិថិជនធនាគារ ABA គ្រាន់តែប្រាប់ភ្នាក់ងារ TrueMoney នូវលេខគណនី ៩ ខ្ទង់ និងលេរសព្ទ ជាមួយនឹងទឹកប្រាក់ដុល្លារ ប្រាក់រៀលដែលត្រូវបង់ជាការស្រេច។ បន្ទាប់ពីប្រតិបត្តិការ ត្រូវបានបញ្ចប់ អតិថិជន និងទទួល បានការជូនដំណឹងតាមរយៈសារជាអក្សរ និងតាមរយៈ ABA Mobile។

គួររំលឹកថា ABA បានចូលក្នុងធនាគារពាណិជ្ជកំពូលៗ ទាំង៥ប្រទេស។ សព្វថ្ងៃនេះ ABA ផ្តល់ជូននូវវិសាលភាពសេវាកម្ម ទាំងមូលដល់អតិថិជន ដែលត្របដណ្តប់លើសហគ្រាស ធុនតូច និងមធ្យមធុរកិច្ចខ្នាតតូចនិងបុគ្គល។ ដោយមានសាខាជាង ៦៥ គ្រឿងម៉ាស៊ីន ស្វ័យប្រវត្តិចំនួន ១៨០ និងម៉ាស៊ីនអេធីអ៊ឹម ចំនួន ៣០០ នៅទូទាំងប្រទេសធនាគារ ABA បានទៅដល់អតិថិជនមួយចំនួនធំ ជាមួយនឹងសេវាកម្មហិរញ្ញវត្ថុទំនើបៗ។ ទ្រូម៉ាន់នី ជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ដែលផ្តល់ សេវាទូទាត់តែងសេវា ហិរញ្ញវត្ត ប្រកបដោយភាពច្នៃប្រឌិតនៅទូទាំងប្រទេសចំឭថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កម្ពុជា ហ្វីលីពីន និងវៀតណាម។ ទ្រូម៉ាន់នី មានអ្នកប្រើប្រាស់ជាង ៤០លាននាក់ (នៅឆ្នាំ ២០១៨) តាមរយៈ e-Wallet application និងតាមរយៈភ្នាក់ងារចំនួន ៦៥,000 (សាខា TrueMony) នៅទូទាំង៦ប្រទេស វាគឺជាយីហោ (Fintech ដែលមានបណ្តាញ ធំជាងគេបំផុតនៅក្នុងតំបន់។ សុវត្តិភាព ងាយស្រួល និងមានតំលៃសមរម្យដែលទ្រូម៉ាន់នី ផ្ដល់ជូននូវ បទពិសោធហិរញ្ញវត្ត អាចធ្វើបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

Facebook Comments

To Top