សុខភាព

ហ្វីលីពីន បង្កើនការត្រួតពិនិត្យ យ៉ាងហ្មត់ចត់ ខណៈជំងឺប៉េស្តអាហ្វ្រិក បង្កឲ្យសត្វងាប់ កាន់តែច្រើនឡើងៗ

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះថា ហ្វីលីពីន បានបង្កើតក្រុមគ្រប់គ្រងវិបត្តិ ដើម្បីកំណត់ ថាតើ វីរុសបង្កជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានសម្លាប់សត្វ អស់ជាច្រើនក្បាល ហើយបានឈាន ដល់ប្រទេសនេះដែរឬទេ បន្ទាប់ពីមន្រ្តីបានរកឃើញថា មានការកើនឡើង នៃការបង្កឲ្យងាប់សត្វជ្រូក នៅក្នុងតំបន់មួយចំនួន ។

លោក William Dar រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ បានថ្លែងឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ការិយាល័យឧស្សាហកម្មសត្វ បានរាយការណ៍ពីការកើនឡើង នៃការងាប់របស់សត្វជ្រូក ដែលត្រូវបានចិញ្ចឹម ដោយកសិករ នៅក្នុងទីប្រជុំជនរបស់ពួកគេ ប៉ុន្តែការធ្វើតេស្តិ៍ នៅមន្ទីរពិសោធន៍បន្ថែមទៀត គឺចាំបាច់ដើម្បីបញ្ជាក់ ពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូក ។

កាលពីឆ្នាំមុន ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានចាត់វិធានការការពារ ដើម្បីការពារដល់ឧស្សាហកម្ម ដែលមានទឹកប្រាក់ ៥ពាន់លានដុល្លាររបស់ខ្លួន ឲ្យជៀសផុតពីជំងឺឆ្លងខ្លាំង ដែលមិនមានការព្យាបាល និងគ្មានវ៉ាក់សាំង ។

រហូតមកដល់ពេលនេះ ប្រទេសនេះបានហាមឃាត់ ផលិតផលសាច់ជ្រូក និងសាច់ជ្រូកពីប្រទេសជាង១២ បូករួមទំាង ប្រទេសវៀតណាម ឡាវ និងចិន ដែលជាកន្លែង ដែលមានការរីករាលដាល យ៉ាងឆាប់រហ័សទូទាំង ដីគោក ក៏ដូចជាទៅកាន់ក្រុងហុងកុង ។

សូមបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បណ្តាលឱ្យមានគ្រុនក្តៅខ្លាំង បាត់បង់ការស៊ីអាហារ បង្កជាជំងឺគ្រុនឈាម និងសម្លាប់សត្វ ក្នុងចំណោមសត្វជ្រូកក្នុងស្រុក និងសត្វព្រៃ ។ វាមិនបង្កគ្រោះថ្នាក់ ដល់សុខភាពមនុស្សនោះទេ ៕

Facebook Comments

To Top