អន្តរជាតិ

ចិនសង្ឃឹមថា វិស័យធនាគារ ឯកជន នឹងផ្ទុះខ្លាំងស្របពេលរដ្ឋាភិបាល កំពុងជម្រុញគោល នយោបាយ

ប៉េកាំង:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី១៩ ខែសីហានេះ បានឲ្យដឹងថា ប្រទេសចិន ទំនងជារំពឹងទទួលបានការ រីកចម្រើនខ្លាំង នៅក្នុងវិស័យធនាគារ ឯកជន របស់ខ្លួនក្នុងពេលដែលប្រទេស កំពុងមានការគាំទ្រ គោលនយោបាយ លើវិស័យនេះ ។

ទីភ្នាក់ងាររបស់រដ្ឋាភិបាល ដែលមានការពាក់ព័ន្ធទាំងអស់ គឺកំពុងរៀបចំគោលនយោបាយ ដើម្បីជួយសម្រួលដល់ការរីកចម្រើន ប្រកបដោយសុខមាលភាព របស់វិស័យធនាគារឯកជននេះ បើយោងតាមរបាយការណ៍ ព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃ ក្នុងស្រុករបស់ប្រទេសចិន។

គួរឲ្យដឹងដែរថា ប្រទេសចិនបានផ្តល់ភ្លើងខៀវ ដល់ធនាគារឯកជន តាំងតែពីក្នុងឆ្នាំ ២០១៤ ប៉ុន្តែកំណើននៃធនាគារឯកជន នៅមានសភាពដដែល នៅឡើយក្នុងឆ្នាំ ២០១៧ និង ២០១៨ ចំពេលយុទ្ធនាការ ដើម្បីបង្កភាពងាយស្រួល ផ្នែកហិរញ្ញវត្ថុរបស់ប្រទេស។ បច្ចុប្បន្នមានធនាគារឯកជនធំៗចំនួន ១៧ហើយ នៅទូទាំងប្រទេស ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top