អន្តរជាតិ

យន្តហោះយោធាចិន ទំនងជាយកនាវាពិឃាតរបស់ជប៉ុន ជាគោលដៅ នៅក្នុងសមយុទ្ធ នៅសមុទ្រចិនខាងកើត

តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បាននិយាយកាលពីថ្ងៃអាទិត្យថា យន្ដហោះយោធាចិន ទំនងជាបានប្រើនាវាពិឃាតរបស់ជប៉ុន ដែលនៅក្បែរៗ ជាគោលដៅ ក្នុងពេលសមយុទ្ធមីស៊ីល នៅក្នុងដែនទឹកអន្តរជាតិ នៅសមុទ្រចិនខាងកើត ក្នុងខែឧសភា នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។

ប្រភពបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានចាត់ទុកសមយុទ្ធនេះថា ជាសកម្មភាពយោធា ដ៏គ្រោះថ្នាក់បំផុតមួយ ដែលអាចឈាន ទៅរកភាពអស្ថេរភាព។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប៉ុន្តែប្រទេសជប៉ុន មិនបានដាក់ការតវ៉ា ជាមួយប្រទេសចិន ឬបានបង្ហាញពីព្រឹត្តិការណ៍នេះ ជាសាធារណៈទេ ពីព្រោះខ្លួនមិនចង់បង្ហាញ ពីសមត្ថភាពប្រមូលផ្តុំ និងការវិភាគរបស់ខ្លួន។

ខណៈដែលទំនាក់ទំនងរវាងជប៉ុន និងចិន កំពុងមានភាពប្រសើរឡើង នាពេលថ្មីៗនេះ ប្រទេសទាំងពីរ នៅតែមានជម្លោះ នៅសមុទ្រចិនខាងកើត ដោយប្រទេសជប៉ុន បានធ្វើការតវ៉ាម្តងហើយម្តងទៀត ចំពោះការអភិវឌ្ឍ តំបន់ឧស្ម័នឯកតោភាគី ដោយប្រទេសចិន និងការជ្រៀតចូលក្នុងដែនទឹកជប៉ុន ដោយនាវាចិន៕ ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top