ព័ត៌មានជាតិ

រសៀលនេះ បេក្ខជននៅតែបន្ត មានបញ្ហាសុខភាព អំឡុងពេលដំណើរការសំណេរ

ភ្នំពេញ៖បេក្ខជនប្រឡង នៅតាមមណ្ឌលមួយចំនួន នៅតែមានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡង ក្នុងដំណើរសំណេរ ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។

ក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបាន ជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការ នៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មក មណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរ ក្រោយពីបានទទួលការព្យាបាល៕

Facebook Comments

To Top