អន្តរជាតិ

ម៉ាឡេស៊ី ពន្យារពេលកាត់ក្តី អតីតនាយករដ្ឋមន្ត្រីលោក Najb

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៩ ខែសីហានេះបានឲ្យដឹងថា តុលាការនៃប្រទេសម៉ាឡេស៊ី បានប្រកាសលើកថ្ងៃនៃការ កាត់ទោសទៅលើអតីតនាយករដ្ឋមន្ត្រី Najib Razak លើករណីពុករលួយនៃ គម្រោងវិនិយោគដ៏ធំមួយ របស់រដ្ឋាភិបាលក្នុងពេលកាន់អំណាចរបស់ខ្លួន ដែលជាក់ស្តែងគ្រោង នឹងធ្វើឡើងនៅថ្ងៃចន្ទនេះ។

ការសម្រេចចិត្តពន្យារពេលនេះ ត្រូវបានធ្វើឡើងភ្លាមៗ នៅក្រោយពេលដែលមេធាវីការពារក្តី និងមេធាវីរដ្ឋាភិបាលមិនទាន់ បានត្រូវរ៉ូវគ្នាលើករណីនេះ និងដោយសារតែ បញ្ហាមួយចំនួនផ្សេងទៀត។ មួយក្នុងចំណោមនោះ គឺដោយសារតែអតីតនាយករដ្ឋមន្ត្រីរូបនេះ គឺកំពុងស្ថិតនៅក្នុងដំណើរការកាត់ក្តី ករណីពុករលួយមួយផ្សេងទៀតផងដែរ ដែលមិនទាន់ត្រូវបានបញ្ចប់នៅឡើយនោះ។

គួរឲ្យដឹងដែរថាលោក Najib ត្រូវបានគេចាប់ឃាត់ខ្លួន និងកំពុងប្រឈមមុខទៅនឹង ការចោទប្រកាន់លើករណី ជាច្រើនដូចជាពុករលួយ ករណីលាងលុយកខ្វក់ ការប្រើប្រាស់អំណាចខុសច្បាប់ បទឧក្រិដ្ឋកម្មគិតចាប់តាំងពីពេលដែល គណបក្សរបស់លោកបានចាញ់ឆ្នោត ភ្លាមការពីខែឧសភាឆ្នាំទៅ ៕

ប្រែសម្រួល: ស៊ុន លី

Facebook Comments

To Top